ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សេចក្តីបំភ្លឺ អំពីករណីការផ្សព្វផ្សាយថា “គោយន្តពលរដ្ឋជិះទៅច្រូតស្រូវ ត្រូវបានប៉េអ៊ឹមចាប់ និងមានការប្រើហឹង្សារួមទាំងផ្ទុះអាវុធទៀតផង ដៃកាន់ខ្នោះដៃកាន់ដំបងអីណា…ក្អេងក្អាង..សក្តិម៉ានហ្នឹងប្រូ…”

សេចក្តីបំភ្លឺ អំពីករណីការផ្សព្វផ្សាយថា “គោយន្តពលរដ្ឋជិះទៅច្រូតស្រូវ ត្រូវបានប៉េអ៊ឹមចាប់ និងមានការប្រើហឹង្សារួមទាំងផ្ទុះអាវុធទៀតផង ដៃកាន់ខ្នោះដៃកាន់ដំបងអីណា…ក្អេងក្អាង..សក្តិម៉ានហ្នឹងប្រូ…”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតធ្វើការបំភ្លឺជូនជ្រាបថា៖

១-តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣៤នាទី ក្រុមការងារនៃអង្គការអនាគតយើង ប្រចាំនៅតំបន់ភ្នំត្នោត សហការជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ “Wildlife Alliance” បានរៀបចំកម្លាំងចំនួន៥នាក់ ដឹកនាំដោយឈ្មោះ ណុប ថេត ភេទប្រុស អាយុ៤៤ឆ្នាំ,  លោក ថន សំណាង ភេទប្រុស ជាយោធិននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅតំបន់ភ្នំត្នោត ភ្ជាប់ជាមួយអាវុធចំនួនមួយដើម នាំគ្នាដើរល្បាតការពារដីសហគមន៍ ដល់ចំណុចខាងត្បូងភូមិដូរ ចម្ងាយប្រហែល២គីឡូម៉ែត្រ បានជួបប្រជាពលរដ្ឋមួយគ្រួសារ  មានគ្នាចំនួន៥នាក់ កំពុងសង់ខ្ទមមួយកន្លែង នៅកណ្ដាលព្រៃ គ្មានដីស្រែ និងដីចម្ការនៅក្បែរខ្ទមនោះទេ (តំបន់ដែនជម្រកសត្វព្រៃបឹងពែ) ពេលនោះក្រុមការងារ បាននាំខ្លួនមនុស្សចំនួនពីរនាក់ ប្ដីប្រពន្ធ ដែលមិនស្គាល់អត្តសញ្ញាណ និងគោយន្តចំនួនមួយគ្រឿង ដើម្បីយកទៅសួរនាំនៅទីស្នាក់ការ ក្នុងការចូលមកកាប់រុករានទន្ទ្រានយកដីព្រៃ និង៣នាក់ទៀតទុកឲ្យចាំខ្ទម។ នៅវេលាម៉ោង១៦និង៣៩នាទី ធ្វើដំណើរដល់ចំណុចខាងលិច ភូមិរលំស្លែង ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុម មានគ្នាប្រហែល៣០នាក់ មកពីភូមិអង្គ្រង បានធ្វើការតវ៉ា រំដោះយកមនុស្សប្រុសស្រី ពីរនាក់ប្ដីប្រពន្ធ និងគោយន្តកន្ត្រៃ ចំនួន១គ្រឿង វិលត្រឡប់ទៅភូមិអង្គ្រងវិញ នៅពេលអន្តរាគមន៍រំដោះយកមនុស្សនិងគោយន្ត នាពេលនោះក៍មានការប៉ះទង្គិចគ្នា ប្រតាយប្រតប់គ្នា ហើយខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបាញ់អាវុធគំរាមទៅលើចំនួនមួយគ្រាប់។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ឈ្មោះណុប ថេត ប្រចាំនៅតំបន់ភ្នំត្នោត បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី អំពីករណីប្រជាពលរដ្ឋទាំងនោះមករេរាំងសមត្ថកិច្ច រំដោះមនុស្សនិងគោយន្តកន្ត្រៃវិញពីក្នុងដៃសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ករណីខាងលើនេះ។

២-ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។ អំពើប្រឆាំងដោយហិង្សាទៅលើការអនុវត្តការងារសាធារណៈ ឬការងារដែលមានប្រយោជន៍ជាសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៣ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅប្រាំសែនរៀល។ សូមបុគ្គលដែលពាក់ព័ន្ធមេត្តាគោរពច្បាប់ដូចមានចែងក្នុងមាត្រា៥០៣ និងមាត្រា៥០៦ នៃក្រមព្រហ្មទណ្ឌ។

៣-ចំពោះព្រឹន្ទបាលឯក ថន សំណាង ជានាយទាហាននៃកងរាជអាវុធហត្ថ ដែលបានអនុវត្តផ្ទាល់នៅក្នុងរឿងហេតុនេះ កងរាជអាវុធហត្ថនឹងធ្វើការត្រួតពិនិត្យ ហើយនឹងជម្រាបជូននៅពេលបញ្ចប់ការត្រួតពិនិត្យ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមមេត្តាជ្រាបជាព័ត៌មាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.