ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ឯកឧត្តម ឃួ​ង ស្រ​រង​៖ កងកម្លាំង​ជាង​១​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធានា​សន្ដិសុខ​

​ឯកឧត្តម ឃួ​ង ស្រ​រង​៖ កងកម្លាំង​ជាង​១​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធានា​សន្ដិសុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​នៅ​ទីបញ្ជាការ​ស្រាល និង​នាំយក​ថវិកា​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​នៅ​តាម​គោលដៅ​នានា ក្នុង​កិច្ច​ការងារ​ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​យក​ស្មារតី​ទទួលខុសត្រូវ ការពារ​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយ​អង្គ​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដើម្បី​ឲ្យ​ព្រះរាជ​ពិធី​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។

​ឯកឧត្តម បាន​លើកឡើង​ថា​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ចំនួន​ជាង​១​ម៉ឺន​នាក់ នៅ​តាម​គោលដៅ​សំខាន់ៗ ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ឆ្នាំ​នេះ គឺ​ចំនួន​ទូក និង​កីឡា​អុំទូក​មាន​ការកើនឡើង និង​ស្របពេល​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ បាន​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​នេះ បាន​អធិកអធម​ជាង​ឆ្នាំ​កន្លងទៅ បន្ទាប់​ពិធីបុណ្យ​នេះ​បាន​ខកខាន​ចំនួន​៣​ឆ្នាំ​មកហើយ ដោយសារ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​.១៩​។​

​ថ្លែង​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ទីតាំង​គណៈ​បញ្ជាការ​ស្រាល នៅមុខ​វាល​ព្រះមេរុហ៍ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​លក្ខណៈ បំពេញ​តួនាទី​ភារកិច្ច ដោយ​ការ​ទទួខុសត្រូវ ដើម្បី​ទទួល​ស្វាគមន៍ និង​ធានា​ការពា​រសុខ​សុវត្ថិភាព និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ដែល​បាន​មក​លេង​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.