សូមអបអរសាទរក្មួយៗ ដែលប្រឡងជាប់។ ចំពោះក្មួយៗដែលមិនជាប់ សូមព្យាយាមសិក្សាបន្ថែមទៀត ឬក្មួយៗអាចបន្តការសិក្សាជំនាញបច្ចេកទេសបន្តទៀត។
ជារួមខេត្តព្រះវិហារ ទទួលបានលទ្ធផលល្អជាងឆ្នាំមុន ជាប់ ៨៥.៥% (ឆ្នាំ២០២២ ជាប់៧៨% និងឆ្នាំ២០២១ ជាប់៧០%) ពិន្ទុ C, D, E បានកើនទ្បើងគួរអោយកត់សំគាល់ ដែលសបញ្ជាក់ថា គុណភាព នៃការអប់រំបានកើនទ្បើង។
សម្រាប់ឆ្នាំក្រោយ ខ្ញុំចង់ឃើញពិន្ទុ B និង C កើនទ្បើងបន្ថែមទៀត។ សូមលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងសិស្សានុសិស្ស បន្តការងារដ៏ល្អប្រសើរនេះបន្ថែមទៀត។
២៤ វិច្ឆិកា ២០២៣
ដោយ លឹម សាវុធ




