ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​មហា​ឧបាសិកា យិប ថាំ​កេស​ន​

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​មហា​ឧបាសិកា យិប ថាំ​កេស​ន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១ កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​មហា​ឧបាសិកា យិប ថាំ​កេស​ន ត្រូវ​ជា​ម្តាយក្មេក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​គេហដ្ឋាន​តម្កល់​សព ស្ថិត​នៅ​ក្រុង​ខេ​ម​ភូមិន្ទ ខេត្ត​កោះកុង ។​

​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ​នោះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​អុជ​ធូប​សូម​ខុមោ​លទោស​នៅ​ចំពោះ​រូបថត និង​ម​ជ្ឈូ​ស​តម្កល់សព មហា​ឧបាសិកា យិប ថាំ​កេស​ន ដែល​បាន​ធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៩​ឆ្នាំ​។ សូមបញ្ជាក់​ថា មហា​ឧបាសិកា យិប ថាំ​កេស​ន បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ច័ន្ទ ៨​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​និង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២ និង​២០​នាទី រសៀល ក្នុង​ជន្មាយុ ៩៩​ឆ្នាំ ដោយ​ជរាពាធ​។​

​ក្រោយ​ទទួលបាន​នូវ​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នោះ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្ញើ​នូវ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ដែលមាន​ខ្លឹមសារ​ជា​អាទិ៍​ថា ៖

« ខ្ញុំ និង​ភរិយា​មាន​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ ក្រោយ​ទទួលដំណឹង​ថា ឧបាសិកា យិប ថាំ​កេស​ន ត្រូវជា​ម្តាយក្មេក​របស់​សម្តេច និង​ជា​ម្តាយបង្កើត​របស់​លោកជំទាវ បាន​ទទួលមរណភាព ថ្ងៃ​ចន្ទ ៨​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា ម៉ោង ១២:២០​នាទី រសៀល ក្នុង​ជន្មាយុ ៩៩​ឆ្នាំ ដោយ​ជរាពាធ​។ ក្នុង​វេលា​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ​និង​ភរិយា​សូម​សម្ដែង​នូវ​ការសោកស្តាយ ដោយ​ក្តី​អាឡោះអាល័យ​ជា​មួ​យ​សម្តេច និង​ក្រុមគ្រួសារ ចំពោះ​ការបាត់បង់​ម្តាយ ម្តាយក្មេក ជីដូន ជាទី​គោរព​ស្រឡាញ់​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ដ៏​ជ្រាលជ្រៅ​ចំពោះ​កូនៗ ចៅៗ​ទាំងអស់ ដែល​កន្លងមក ក្នុង​ឆាកជីវិត​របស់​ឧបាសិកា យិប ថាំ​កេស​ន បាន​ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​បុត្រ​ធីតា និង​ចៅៗ រហូត​ក្លាយជា​បញ្ញាវ័ន្ត និង​ជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ ប្រកប​ដោយ​អត្តចរិត​ល្អ សីលធម៌ គុណធម៌ និង​ភាព​ជា​អ្នកដឹកនាំ​សម្រាប់​សង្គមជាតិ​។ ខ្ញុំ​និង​ភរិយា​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឧបាសិកា យិប​ចាំ​កសន សូម​ឆាប់ បានចាប់កំណើត​កើត​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ »

​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ​នោះ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចារ​លើ​សៀវភៅ​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ នៃ​សព​មហា​ឧបាសិកា យិប ថាំ​កេស​ន ក្នុង​ខ្លឹមសារ​ជា​អាទិ៍​ថា ៖
« យើងខ្ញុំ​សូម​ជូន​ដំណើ​អ្នក​មីង​ជា​លើក​ចុងក្រោយ ត្រឹម​ពេលនេះ​។ ដោយ​ការគោរព​ស្រឡាញ់​ពី​ក្មួយៗ » ។​

​សូម​បញ្ជាក់​ដែរ​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​ឯកឧត្តម សេង ទៀង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​លាន​រៀល ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មហា​ឧបាសិកា យិប ថាំ​កេស​ន ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.