ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​មុខសញ្ញា​ចោរ​សកម្ម​ចំនួន ០២ នាក់ ក្នុងករណី អំពើ​លួច (​ដោះយក​ខ្សែក​)​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន ស្រាវជ្រាវ​បង្ក្រាប និង​ចាប់ខ្លួន​បាន​

​មុខសញ្ញា​ចោរ​សកម្ម​ចំនួន ០២ នាក់ ក្នុងករណី អំពើ​លួច (​ដោះយក​ខ្សែក​)​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន ស្រាវជ្រាវ​បង្ក្រាប និង​ចាប់ខ្លួន​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្រុក​សំពៅ​លូន​,​ខេត្ត​បាត់ដំបង ៖ លោក​វរសេនីយ៍ទោ​ទឹម វិឆ័យ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង ៣០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​ទទួល​ពត៌មាន​ដោយ​ផ្ទាល់មាត់​ពី​ឈ្មោះ ឈីន ផល្លា ភេទ​ស្រី អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ចំ​ណិប​,​ឃុំ​តា​ស្តា​,​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មុខរបរ ធ្វើ​ចំការ បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​យើង​ឲ្យដឹងថា​នៅ​ថ្ងៃ​ទី ១៩,​ខែវិច្ឆិកា​,​ឆ្នាំ​២០២៣​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក ខណៈពេលដែល​រូបគាត់​បាន​នាំ​កូនប្រុស​ឈ្មោះ​វ៉ា យុ អាយុ ០៤ ឆ្នាំ ចូលទៅ​ទិញ​របស់​របរ​ប្រើប្រាស់​នៅក្នុង​ផ្សារ​ថៃ ស្ថិតក្នុង​ភូមិ​ខៅ​ឌីន ឃុំ​ខៅ​ឌីន ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​មាត់​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​នៅពេល​ទិញ​ឥ​វ៉ាន់​រួចហើយ មើល​ក​របស់​កូនប្រុស ស្រាប់តែ​បាត់​ខ្សែក​ផ្លាក​ទីន​ចំនួន ០១ ខ្សែ មាន​ទម្ងន់​ពីរ​ជី ដែល​ខ្លួន​ទិញ​ពាក់​ឲ្យ​កូនប្រុស ដោយ​មិនដឹងថា​អ្នក​ណា​លួច​យក​ទៅ​បាត់ ។

​ក្រោយពេល​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​សំពៅ​លូន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សន្តិភាព បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ៖
១-​ឈ្មោះ អឿន កែវ​ឈូក ភេទ​ស្រី អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រសីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង
២-​ឈ្មោះ ឆន រឿ​ម ភេទ​ស្រី អាយុ ៦៥ ឆ្នាំ មាន​ទីលំនៅ​ស្នាក់​បណ្តោះអាសន្ន​ភូមិ​ស្ពាន​យោល ឃុំ​ជ្រសីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដកហូត​វត្ថុតាង ៖ ខ្សែក​លោហធាតុ​ពណ៌​ទង់ដែង ចំនួន ០១ ខ្សែ បាន​នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១ និង ៣៥ នាទី បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ។
​តាម​ចម្លើយ​សារភាព ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា​៖ កាលពី​ព្រឹក​ថ្ងៃទី ១៩​ខែវិច្ឆិកា ឆ្នាំ​២០២៣ រូបគេ​ទាំង​ពីរ​នាក់ ពិតជា​បាន​ធ្វើ សកម្មភាព​លួច​ឆ្លងដែន ចូលទៅ​ក្នុង​ផ្សារ​ថៃ​ជាប់​មាត់​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ហើយ​បាន​នាំគ្នា​លួច​ដោះយក​ខ្សែក​ផ្លាក​ទីន​ចំនួន​០១​ខ្សែ ពី​ក្មេងប្រុស​ខាងលើ​ពិតប្រាកដ​មែន ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរកម្ម ចំនួន ០២ នាក់ កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ ទៀវ ណារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.