ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឯកឧត្តម ឌិ​ត ទីណា ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​សហ​ភាព​អឺរ៉ុប អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​

ឯកឧត្តម ឌិ​ត ទីណា ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​សហ​ភាព​អឺរ៉ុប អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​សហ​ភាព​អឺរ៉ុប (EU) អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​របស់​ក្រុមការងារ​សហភាព​អឺរ៉ុប ដែល​រួមចំណែក​ក្នុង​ការលើកកម្ពស់​ក​សិ​-​ពាណិជ្ជកម្ម​បៃតង និង​តម្លៃបន្ថែម​លើ​ផលិតផល​កសិកម្ម ដើម្បី​ផ្តល់​ផល​ចំណេញ​ដល់​កសិករ​ខ្នាត​តូច​។ យ៉ាងណាក៏ដោយ បើ​តាម​ការគូសបញ្ជាក់​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី រាល់​កម្មវិធី​អភិវឌ្ឍ​ទាំងអស់​ទាមទារ​ឱ្យ​មាន​កិច្ចសហការ និង​សិក្សា​ឱ្យបាន​ច្បាស់លាស់ និង​ជា​ពិសេស ត្រូវ​ស្រប​ទៅតាម​អាទិភាព​របស់​ក្រសួង និង​ដើរ​តាម​គោលនយោបាយ​ជាតិ​ដែល​បាន​ដាក់ចេញ​។​

​ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​លើក​បញ្ជាក់​បន្ថែម​អំពី​គោលនយោបាយ​សហគមន៍​កសិកម្ម​ថ្មី ដែល​ទើប​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ដែល​កំពុង​ត្រូវការ​កិច្ចសហការ និង​ការគាំទ្រ​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។

​តាមរយៈ​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.