ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ចោរលួច​០៨​នាក់ ៣​ករណី​ផ្សេង​គ្នា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ចោរលួច​០៨​នាក់ ៣​ករណី​ផ្សេង​គ្នា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៨​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​លួច​៣​ផ្សេងគ្នា បន្ទាប់​ពី​ត្រូវបាន​កម្លាំង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​។​

​ករណី​ទី​១ ៖ កាលពី​វេលា​ម៉ោង​០៣ និង​២០​នាទី រំលង​អធ្រាត ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​បណ្តឹង​ផ្ទាល់មាត់​មកកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​លួច​សម្ភារ មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់​ភ្លើង និង​ដែក ក្នុង​ខុន​ដូ​មួយ​កន្លែង នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ រួមមាន​៖ ១/​ឈ្មោះ​ផៃ ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២/​ឈ្មោះ ជឿន វី​ឌូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៣/​ឈ្មោះ រតនៈ ធារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៤/​ឈ្មោះ គុណ សម្បត្តិ​ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៥/​ឈ្មោះ អ៊ឹម ដេ​កាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង​មួយចំនួន​ទៀត​ផង​ដែរ​។

​ជនសង្ស័យ​ទាំង​០៥​នាក់​បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព លួច​សម្ភារ នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ដោយ​កន្លងមក​ពួកខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​សម្ភារ​ផ្សេងៗ​ជាច្រើន​លើក​មក​ហើយ​។ ដោយ​សព្វថ្ងៃ​ពួកខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ផងដែរ​។​

​ករណី​ទី​២ ៖ កាលពី​វេលា​ម៉ោង​២២ និង​៥០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​បណ្តឹង​ផ្ទាល់មាត់​មកកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​លួច​ផ្ទាំង​សឡា​បំភ្លឺ​ផ្លូវ នៅ​ចំណុច​ទល់មុខ​សួន​សត្វសា​ហ្វារី ស្ថិត​នៅ​វិថី​ឈ្នះ​ឈ្នះ ភូមិ​បាក់​ខែ​ង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​រួចមក កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​កំពុង​ល្បាត​នៅក្បែរនោះ ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ភ្លាមៗ មានឈ្មោះ ធែ​ល សុភ័ក្ត្រ ហៅ​អ្នកតា​ទឹក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ សា​វន វិសិ​ត ហៅ​ជេម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង​មួយ​ចំនួន​ផងដែរ​។

​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព លួច​ផ្ទាំង​សឡា នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ដោយ​សព្វថ្ងៃ​ពួកខ្លួន​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន និង​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​ផងដែរ​។​

​ករណី​ទី​៣ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​ភ្លាមៗ ចំណែក​ទូរស័ព្ទដៃ ដែល​ដកហូត​បាន​ពី​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.