ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​ប្រមាណ​៥​ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​ប្រមាណ​៥​ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក និង​បាន​ដាក់ចេញ​នូវ​ផែនការ​សំខាន់​ខាន់ៗ​មួយចំនួន​ទៀត​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ឱ្យ​សប្បាយរីករាយ នៅ​គ្រា​ដែល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​ឆ្នាំ​នេះ គឺ​ចំនួន​ទូក និង​កីឡា​អុំទូក​មាន​ការកើនឡើង​នៅ​គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៧ គ្រោង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​នេះ​ឱ្យបាន​អធិកអធម​ជាង​ឆ្នាំ​កន្លងទៅ បន្ទាប់​ពិធីបុណ្យ​នេះ​បាន​ខកខាន​ចំនួន​៣​ឆ្នាំ​មកហើយ ដោយសារ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​លោក​លោកស្រី​ស្នងការរង លោក​លោកស្រី​នាយការិយាល័យ​ជំនាញ លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ​មួយចំនួន​ទៀត​បាន​ចូលរួម​ផងដែរ​។​

​នា​ឱកាស​នោះ​ដែរ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​លោក​មេបញ្ជាការ​ដឹកនាំ​គោ​ល​ដៅ​ត្រូវ​ចាប់ផ្តើម​ចុះ​ទៅ​ដល់​គោលដៅ​ជាក់ស្តែង​ដែល​ត្រូវ​ការពារ​ដើម្បី​បែងចែក​កម្លាំង​ការពារ​ឱ្យមាន​ការទទួលខុសត្រូវ និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទៅ​លើ​ការប្រើប្រាស​កម្លាំង មធ្យោបាយ ភូមិសាស្ត្រ សភាពការណ៍ និង​គោលដៅ​ឈរជើង ដើម្បី​ឆ្លើយតប​ទៅតាម​សភាព​ជាក់ស្តែង​នៃ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ ណែនាំ​ឱ្យ​មាន​ការប្រើប្រាស់​កម្លាំង ល្បាត ត្រួតពិនិត្យ ជា​ប្រចាំ​នៅ​តំបន់​ប្រារព្ធ​ពី​ធី និង​កម្លាំង​ប្រចាំការ​នៅតាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​តៀម​ជំនួយ​ចេញ​អន្តរាគមន៍​រាល់​សភាពការណ៍​ដែល​ត្រូវ​ចាំបាច់​។ ណែនាំ​កម្លាំង​ជំនាញ​គ្រប់គ្រង​មុខសញ្ញា​ដើម្បី​ទប់ស្កាត់​អំពើ​លួច ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ឱ្យ​សប្បាយរីករាយ​។ ដាក់​វេន​ប្រចាំការ​ទៅតាម​ទីបញ្ជាការ​ដឹកនាំ​គោលដៅ​នានា​រងចាំ​ទទួល​បណ្តឹង និង​ចេញ​ដោះស្រាយ​នៅ​ពេល​ប្រជាពលរដ្ឋ​ប្តឹង​មក​សមត្ថកិច្ច​ដែល​មាន​បញ្ហា​ផ្សេងៗ​។​

​សិក្សា​ចំណតរថយន្ត​សម្រាប់​រថយន្ត​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ និង​កម្លាំង​ដែល ត្រូវ​បិទ​គោលដៅ​សំខាន់ៗ​ត្រូវ​អនុវត្ត​ឱ្យបាន​ដោយ​ម៉ឺងម៉ាត់​មិន​អនុញ្ញាត​ឱ្យ​មធ្យោបាយ​ចូលក្នុង​តំបន់​ប្រារព្ធ​ពិធី​នោះ​ឡើយ លើកលែង​មធ្យោបាយ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​។ ដោះស្រាយ​ការកកស្ទះ​ចរាច​រណ៍​ទាំង​នៅ​តាម​ច្រកចេញ​ចូល​រាជធានី​ភ្នំពេញ​ផ្លូវជាតិ​ទាំង​៦​ខ្សែ និង​ការបញ្ចៀស​ចរាចរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នៅក្នុង​តំបន់​ខាងក្នុង​។ ណែនាំ​ឱ្យ​មាន​កិច្ចសហការ​ល្អ​ពី​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ដែល​មាន​តួនាទី​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​នៅក្នុង​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ផងដែរ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.