ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប តែពុំមានជំនាញចេញចុះបង្ក្រាប

រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប តែពុំមានជំនាញចេញចុះបង្ក្រាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរ តែពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ ហ៊ានចេញមុខបង្ក្រាបនោះទេ។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា «បទល្មើសនេសាទ កើតឡើងពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរ ពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខបង្ក្រាបនោះទេ បែរជាញញឹមរីកដូចគ្រាប់ជី និងភ្ជាប់ជាមួយរូបថត របស់ថ្នាក់ដឹកនាំទៀតផង»។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានឆ្លើយតបថា៖
*ទី១៖ ការផ្សព្វផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sim chhuonly news ជាការផ្សព្វផ្សាយព័ត៌មានដែល គ្មានមនសិការវិជ្ជាជីវៈ និងបំពុលបរិយាកាសសង្គម ជាព័ត៌មានប្រឌិតឡើងគ្មានការពិតប្រាកដទាំងអស់
*ទី២៖ ក្រោមការដឹកនាំរបស់អភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់តាំងកម្លាំងចម្រុះ ពិសេសកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយកម្លាំងថ្នាក់ជាតិ ធ្វើការលើផ្ទៃបឹងទន្លេសាបជាប្រចាំ សំដៅធានាមិនឲ្យបទល្មើសគ្រប់ប្រភេទកើតឡើងឡើយ
*ទី៣៖ រដ្ឋបាលខេត្តតែងតែស្វាគមន៍ និងលើកទឹកចិត្តចំពោះព័ត៌មានទាំងឡាយណា ដែលជាព័ត៌មានពិតប្រាកដ ព្រមទាំងជូនរង្វាន់ដល់អ្នកដែលបានផ្តល់ព័ត៌មាន អំពីបទល្មើសដែលកើតមានពិតប្រាកដក្នុងមូលដ្ឋានទៀតផង។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធចំពោះការចោទប្រកាន់មួលបង្កាច់ ខុសពីការពិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំដែលតែងតែបំពេញតួនាទីភារកិច្ច ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.