ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

ចោរ​ដៃ​ឆៅ​ខាង​កាប់​ប្លន់ ០២​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ចោរ​ដៃ​ឆៅ​ខាង​កាប់​ប្លន់ ០២​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​វេលា​ម៉ោង ២​:​០០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​លួច​ដោយ​ហិង្សា​មួយ​បាន​កើតឡើង ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង ប្រដាប់​ដោយ​ដាវ​បានធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ទៅ​លើ​នារី​រងគ្រោះ​ម្នាក់ យក​ទូរស័ព្ទ​០១​គ្រឿង ខណៈ​ដែល​កំពុង​ធ្វើដំណើ​រ​តាម​ផ្លូវ​នៅ​ចំណុច​មុខ​តារាង​បាល់ទាត់ ផ្លូវកែង​កែវ​ចិន្តា ស្ថិត​ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ រហូតមកដល់​វេលា​ម៉ោង ១៥​ៈ​៣០​នាទី ថ្ងៃ​ដដែល ក្រោយពី​ទទួល​បណ្ដឹង​រួចមក កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ សុះ អា​រ៉ា​ហ្វីន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម និង ឈ្មោះ កង កែវ ហៅ​ប្លក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ដោយ​ចាប់​យក​វត្ថុតាង ៖ ដាវ​ចំនួន​០១​ដេ​ី​ម​, ម៉ូតូ​០១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ស្លាក​លេខ​-​ភ្នំពេញ​-1Y-2770 ចំណែក​ទូរស័ព្ទដៃ ដែល​ដកហូត​បាន​ពី​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

​ក្រោយពី​ស្ដាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​ដាវ​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​មួយគ្រឿង ពី​ជនរងគ្រោះ ពិតប្រាកដ​មែន​។ ដោយ​ជនសង្ស័យ​ឈ្មោះ សុះ អា​រ៉ា​ហ្វីន បាន​បន្ថែមថា កន្លងមក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​០១​លើក គឺ​នៅ​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ឆ្នាំ​២០១៧ ដល់​បច្ចុប្បន្ន​។ ចំណែក​សង្ស័យ​ឈ្មោះ កង កែវ ហៅ​ប្លក់ ក៏​បានឲ្យ​ដឹង​ដែរថា កន្លងមក​ខ្លួន​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​មួយ​លើក ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​កាលពី​ឆ្នាំ​២០១៥ និង​បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ឆ្នាំ​២០១០ ដល់់​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ប្រគល់​ឲ្យ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.