ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ឯកឧត្តម សោម ពិសិដ្ឋ​! ការកាប់​ដើម​កោង​កាង​នៅ​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺជា​ការអនុវត្ត​ទៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​

ឯកឧត្តម សោម ពិសិដ្ឋ​! ការកាប់​ដើម​កោង​កាង​នៅ​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺជា​ការអនុវត្ត​ទៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​៖ សូមបញ្ជាក់​ថា រយៈ​ប៉ុន្មាន​ថ្ងៃនេះ មាន​អង្គភាព​សារព័ត៌មាន​ជា​ច្រើន​បានធ្វើការ​ចុះផ្សាយ​អំពី​ការកាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​លិច​ទឹក ដែល​ឃើញ​ថា​ជា​ដី​ព្រៃកោងកាង​លិច​ទឹក និង​បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​លោក​អភិបាលស្រុក និង​លោក​អភិបាលខេត្ត រក​ដំណោះស្រាយ​បង្ក្រាប​។​

​យោងតាម​ប្រសាសន៍ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ការកាប់​ដើម​កោង​កាង​នៅ​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺ​មិនមែន​ជា​ដី​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ខុសច្បាប់​នោះ​ទេ គឺ​ខាង​ភាគី​ម្ចាស់​ដី​ដែល​បាន​ដាក់​អេ​ស្កា​កាប់​នេះ បាន​ប្រព្រឹត្ត​នៅលើ​ដី​ដែល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​លោក​ពិត​ប្រាកដ​មែន មិនមែន​ដូច​ដែល​មហាជន និង​អ្នកសារព័ត៌មាន​មើលឃើញ​នោះ​ទេ​។​

​សរុប​ជា​លទ្ធផល ក្រោម​ការសង្កេត និង​ពិនិត្យ​ឯកសារ​កន្លងមក និង​មាន​ការបញ្ជាក់​ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ ការកាប់​ទន្ទ្រាន​ព្រៃ​នេះ ជា​ការអនុវត្ត​ដោយ​ស្របច្បាប់ ព្រោះ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ឯកឧត្តម ក៏​សូម​អរគុណ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​បាន​ខិតខំ​ជួយ​ផ្តល់​ដំណឹង ដើម្បី​អនុវត្ត​នីតិវិធី បម្រើ​ប្រយោជន៍​រួម​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.