ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ខេត្ត​ស្វាយរៀង​ចាប់ផ្តើម​ការប្រណាំង​ទូក​, សម្តេច ម៉ែន សំអន អំពាវនាវ​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​កម្សាន្ដ​សប្បាយ​ឱ្យបាន​ច្រើន​កុះករ​

ខេត្ត​ស្វាយរៀង​ចាប់ផ្តើម​ការប្រណាំង​ទូក​, សម្តេច ម៉ែន សំអន អំពាវនាវ​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​កម្សាន្ដ​សប្បាយ​ឱ្យបាន​ច្រើន​កុះករ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នា​រសៀល​ថ្ងៃ​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​បើក​ពិធី​ប្រណាំង​ទូក នៅ​ខេត្ត​ស្វាយរៀង នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ដើម្បី​អបអរសាទរ​ពិធី​ប្រណាំងទូក និង​បណ្ដែតប្រទីប អក​អំបុក សំពះ​ព្រះ​ខែ​ដែល​ឈាន​ចូល​មក​ដល់​នៅពេល​ខាងមុខ​នេះ​។​

​ជាមួយគ្នានេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​កម្សាន្ដ​សប្បាយ នៅក្នុង​ពិធី​អុំទូក​នៅ​ខេត្ត​ស្វាយរៀង ឲ្យបាន​ច្រើន​កុះករ ខណៈ​ដែល​ព្រឹត្តិការណ៍​សប្បាយរីករាយ ទស្សនា​ស្តង់​ពិ​ពណ៍ តន្ត្រី​កំសាន្ត បាញ់​កាំជ្រួច បង្ហោះ​គោម និង​ការលក់​ម្ហូបអាហារ ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨-១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្ថែមថា ក្រៅ​ពី​ពិធី​អុំទូក រដ្ឋបាល​ខេត្ត​ស្វាយរៀង ក៏​បាន​រៀបចំ​សោភ័ណភាព​ក្នុង​ខេត្ត ព្រមទាំង​រៀបចំ​ស្តង់​ពិ​ពណ៌ ការប្រគុំ​តន្ត្រី​ស្រុកស្រែ ការ​បណ្ដែតប្រទីប និង​បាញ់​កាំជ្រួច​នៅពេល​រាត្រី​ផងដែរ​។​

​សម្តេច​កិត្ត្តិ​សង្គហ​បណ្ឌិត ក៏​បាន​គូស​រំលឹក​បន្តិច​ថា ការ​ប្រណាំងទូក​នេះ គឺជា​ការបន្ដ​មរតក​នៃ​ការផ្តួចផ្តើម​គំនិត​រប​ស់​នាយ​ឧត្តមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ចាប់តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ​។​

​បច្ចុប្បន្ន​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ជា​បន្ត​បន្ទាប់​រៀងរាល់ឆ្នាំ ដោយ​មាន​ការផ្តួចផ្តើម និង​ការឧបត្ថម្ភ​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមជាមួយ​លោក ម៉ែន វិបុល ប្រធាន​គណបក្ស​ខេត្ត លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត និង​លោក លោកស្រី ក្រុមការងារ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ស្វាយរៀង ដើម្បី​បង្ក​បរិយាកាស សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា កម្សាន្ត និង​បង្ហាញ​ឱ្យឃើញ​នូវ​ការ​សាមគ្គី ភាព ឯកភាព​ដ៏​រឹងមាំ និង​ការរក្សា​ប្រពៃណី របស់​ប្រជាជន​ខ្មែរ​ដែល​មាន​តាំងពី​យូរលង់​មកហើយ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ណែនាំ​ដល់​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ត្រូវអនុវត្ត​តាម​តួនាទី​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ជាពិសេស កងកម្លាំង​ទាំង​៣​ប្រភេទ ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ ហើយ​ប្រចាំការ ជាប្រចាំ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពិធី​ប្រណាំង​ទូក​ដំណើរការបាន​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​លេង​កម្សាន្ត​ក្នុង​ពិធី​ប្រណាំងទូក​នេះ​។​

​សូមបញ្ជាក់​ថា ទូក​ដែល​ចូលរួម​ប្រណាំង​មាន​ចំនួន ៦៦​ទូក ក្នុងនោះ​មាន​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ​ចំនួន ៥៦​ទូក និង​ទូក​ក្តារ​បីសន្លឹក​ចំនួន ១០​ទូក ដែល​មាន​កីឡាករ​ចំណុះ​ទូក​សរុប ១.៦៣១​នាក់ ប្រតិភូ​ដឹកនាំ​ទូក ៥៧៩​នាក់ និង​ចុងភៅ ១៥​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.