ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សមត្ថកិច្ច​នគរបាលខេត្តកំពត និងខេត្តស្វាយរៀង ក្រោម​បទ​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត ឃាត់ខ្លួន​ជនសង្ស័យ​និង​គូកន ករណី​ប្លន់ស្រី ស្រីអ្នកលក់ដូរ នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច

សមត្ថកិច្ច​នគរបាលខេត្តកំពត និងខេត្តស្វាយរៀង ក្រោម​បទ​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត ឃាត់ខ្លួន​ជនសង្ស័យ​និង​គូកន ករណី​ប្លន់ស្រី ស្រីអ្នកលក់ដូរ នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត​-​ស្រុក​កំពង់ត្រាច ៖ ក្រោម​កិច្ចសហការ​រវាង​សមត្ថកិច្ច​នគរបាល​ខេត្ត​ខេត្តកំពត និង​ខេត្ត​ស្វាយរៀង ក្រោម​បទ​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ និង​គូកន ពាក់ព័ន្ធ​ករណី​ប្លន់​ស្រី​អ្នកលក់ដូរ (​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​) នៅ​ចំណុច​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​សេចក្តីរាយការណ៍​ឲ្យដឹងថា ករណី​ប្លន់​នេះ​(​លួច​មាន​ស្ថាន​ទម្ងន់ទោស​) បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៣ ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម មិន​ស្គាល់​ម៉ាក បានធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​លក់ដូរ​ឈ្មោះ សៅ ភាន់ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ភ្ជង់​ប្លន់​យក​គ្រឿងអល្លង្ការ លុយ និង​ទូរ​សព្ទ ហើយ​គេចខ្លួន​បាត់​តែម្តង ។ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥​និង​០០​នាទី​។

​ទ្រព្យសម្បត្តិ​រួមមាន ដែល​បាត់បង់​រួមមាន ៖
១-​លុយ​ខ្មែរ​ចំនួន ៤​លាន​រៀល​
២-​កង​ដៃផ្លា​ទីន ទម្ងន់ ១​តំឡឹង ១​ជី (២​ឈុត ១៤​វង់​)
៣-​ខ្សែក​ផ្លា​ទីន ១​ខ្សែ ទម្ងន់ ៥​ជី (​បន្តោង​អក្សរ​C)
៤-​ចិញ្ជៀន​ផ្លា​ទីន ១​វង់ ទម្ងន់ ១​ជី (​មាន​ដាំ​ត្បូង​ពណ៌​ស​)
៥-​ទូរស័ព្ទ ១​គ្រឿង​ម៉ាក Vivo ។​

​ប្រតិបត្តិការ​បង្ក្រាប ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន​, ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ និង​បញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​បង្ក្រាប​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័ត្ន អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​នីតិវិធី រហូត​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ និង​ទីកន្លែង​លាក់ខ្លួន បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​ខេត្ត​ស្វាយរៀង ។​

​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦ និង​៣៥​នាទី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១ នាក់​មាន​ឈ្មោះ អេង កុសល ភេទ​ប្រុស ជនជាតិខ្មែរ នៅ​ចំណុច​ភូមិ​ព្រៃ​តា​ព្រិ​ត្ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​លុះ​រហូត​ដល់​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​និង​៥០​នាទី កម្លាំង​ជំនាញ​យើង​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ស្វែងរក​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ កៅ ផា ហៅ ណៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ដែល​ឃាត់ខ្លួន​បាន​ត្រង់ចំណុច​ភូមិ​រកា ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ពិតប្រាកដ​មែន ដោយ​បាន​យក​អាវុធខ្លី​ភ្ជង់​និង​វាយ​ទៅលើ​ជនរងគ្រោះ ប្លន់​យក​គ្រឿងអល្លង្កា លុយ ទូរ​សព្ទ ។ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​ហើយ ក៏​បែកផ្លូវ​គ្នា ចំណែក​ខ្លួន​បាន​ទៅ​លាក់ខ្លួន​នៅ​ផ្ទះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​បន្ត​។​
​ដោយ សារី សារ៉ាត់​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.