ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម សុខ លូ នាំយក​ស្បៀង​សង្គ្រោះ​បន្ទាន់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​គ្រោះ​ទឹកជំនន់​ជាង​១​ពាន់​គ្រួសារ នៅ​ស្រុក​សំពៅ​លូន និង​ស្រុក​កំរៀង

ឯកឧត្តម សុខ លូ នាំយក​ស្បៀង​សង្គ្រោះ​បន្ទាន់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​គ្រោះ​ទឹកជំនន់​ជាង​១​ពាន់​គ្រួសារ នៅ​ស្រុក​សំពៅ​លូន និង​ស្រុក​កំរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះរាំងស្ងួត និង​គ្រោះទឺកជំនន់ ចំនួន​ជាង​១​ពាន់​គ្រួសារ ក្នុង​នៅ​ស្រុក​សំពៅ​លូន ១១៨​គ្រួសារ និង​ស្រុក​កំរៀង ១,៥០៨​គ្រួសារ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាក់ស្ដែង​នៅ​ថ្ងៃនេះ តាមរយៈ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ចែក​អំណោយ និង​ផ្ដល់​គ្រាប់​ពូជស្រូវ ជូន​ប្រជាពលរដ្ឋ​ណា​ដែល​រង​ផលប៉ះពាល់ និង​មាន​ប្រភពទឹក​គ្រប់គ្រាន់​ក្នុង​ការស្ដារ​ឡើង​វិញ ដែល​នេះ​ជា​ការបង្ហាញ​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​ដល់​ប្រជាពលរដ្ឋ​តាំងពី​ពេល​មាន​បញ្ហា​ដោយសារ​ទឹកជំនន់ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម​បាន​បន្តថា ចំពោះ​ស្បៀង​អាហារ​ដែល​ប្រគល់ជូន​នាពេលនេះ មិន​អាច​បាន​យូរអង្វែង​ទេ តែ​គឺជា​ការ​សម្រាល​បន្ទុក​បាន​មួយ​រយៈពេល​ផងដែរ ហើយ​ក្នុងនោះ បាន​ធ្វើ​ការចែក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ និង​មាន​ជីវភាព​លំបាក ដូចនេះ​សូម​ធ្វើការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បាន​បន្តទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល នៅតែ​មាន​គោលនយោបាយ​ផ្ដល់​បណ្ណ​សមធម៌ ប័ណ្ណ​ហានិភ័យ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ងាយ​ធ្លាក់​ក្នុង​បន្ទាត់​ក្រីក្រ ប្រជាពលរដ្ឋ​ដែល​ក្រីក្រ រដ្ឋាភិបាល​ឧបត្ថម្ភ​ជា​ថវិកា​ប្រចាំខែ ផ្ដល់​នូវ​ការព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជាដើម ដែល​សម្រាល​បន្ទុក​យ៉ាង​ច្រើន ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​ហានិភ័យ និង​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​ទន្ទឹមនឹងនោះ​ដែរ ប្រជាពលរដ្ឋ​ត្រូវតែ​ខិតខំ​ប្រកប​របរ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ចូលរួម​រក្សា​សន្ដិភាព​ប្រទេស ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​បន្ត​រីកចម្រើន​ទៅ​មុខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.