ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​៖ កងទ័ពជើងគោក គឺ​ជា​កម្លាំង​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​៖ កងទ័ពជើងគោក គឺ​ជា​កម្លាំង​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង​៖ កាលពី​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា នៅក្នុង​ពិធី​ផ្តល់ជូន​អាវ​រងារ ដល់​កងកម្លាំង​ទិស​យោធភូមិភាគ​ទី​១​ខេត្តស្ទឹងត្រែង​ នៅ​ទីបញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិភាគ​ទី​១ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​ថ្លែង​ថា​កងទ័ព​ជើងគោក គឺ​ជា​កម្លាំង​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន នៅក្នុង​ការរក្សាបាន​នូវ​ការការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រទេស​ជាតិ និង​ប្រជាជន ។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់ ត្រូវគោរព និង​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​ដាច់ខាត​សុខសន្តិភាព និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​សំដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​កងកម្លាំង​ប្រដាប់អាវុធ នៅ​ទិស​យោធភូមិភាគ​ទី​១ ដែល​បាន​ពុះពារ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូជា​ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង​ហាន​លះបង់​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ការពារជាតិ មាតុភូមិ និង​ប្រជាជន​នៃ​យើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.