ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​របស់​ពលរដ្ឋ ត្រូវបាន​ដោះស្រាយ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ អាណត្តិ​ទី​៣ នៅ​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប​

បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​របស់​ពលរដ្ឋ ត្រូវបាន​ដោះស្រាយ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ អាណត្តិ​ទី​៣ នៅ​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ព្រះវិហារ បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ក្រោម​វត្តមាន​ឯកឧត្តម ខូ​យ ឃុន​ហ៊ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ដីទី និង​ឯកឧត្តម សុខ សាន្ត​តា​រ៉ា អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត​ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​រវៀង និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ខូ​យ ឃុន​ហ៊ បាន​ជម្រាប​ជូន​ន​ប្រជាពលរដ្ឋ​ថា វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​បព្ចោញ​មតិ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្ដីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​រាល់​តម្រូវការ សំណូមពរ ដែល​បាន​លើកឡើង​ចំ​គោលដៅ​ទាន់ពេលវេលា ដើម្បី​កែលម្អ​សហគមន៍ របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ ជា​ពិសេស​ពង្រឹង​ការចូល​រូ​ម​របស់​ប្រជាពលរដ្ឋ លើ​ការអភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​នៃ​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ប្រធាន​ប្រឹក្សា​ខេត្តព្រះវិហារ​ស្តីទី បាន​លើកឡើង​ថា វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នា​ថ្ងៃនេះ គឺ​ពិភាក្សា​ទៅលើ​ប្រធានបទ​មួយចំនួន​ដូចជា​៖ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ការគ្រប់គ្រង​ធនធានធម្មជាតិ ការប្រើប្រាស់​ដីធ្លី ព្រៃឈើ កសិកម្ម និង​ជលផល ការងារ​អប់រំ យុវជន និង​កីឡា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សុខភាព​អនាម័យ សុខភាព​មាតា និង​ទារក កិច្ច​គាំពា​សង្គម ការ​ទប់ស្កាត់​ជំងឺឆ្លង​កាច​សាហាវ និង​បញ្ហា​ផ្សេងៗ​។​

​ដោយឡែក ឯកឧត្តម សុខ សាន្ត​តា​រ៉ា អភិបាលរង​ខេត្ត​ព្រះវិហារ ក៏​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​របាយការណ៍​សង្ខេប ស្តី​ពី​សមិទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ​សម្រេចបាន​នា​ពេល​កន្លង​មក​រួម​មាន​៖ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​វិស័យ​ជា​អាទិភាព​នានា​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​អភិបាលរង​ខេត្ត បានឱ្យដឹង​ទៀត​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ គ្រប់​លទ្ធផល​សកម្មភាព​ទាំងអស់ មាន​ការវិវត្តន៍ និង​រីកចម្រើន​គួរ្យកត់សម្គាល់ ទាំង​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដោយ មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​។​

​ប្រជាពលរដ្ឋ ដែល​ចូលរួម​មតិ​ក្នុង​អង្គ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ក៏បាន​លើកឡើង​អំពី​ប​ញ្ហ​មួយចំនួន​ដូចជា​៖ បញ្ហា​បណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ដែល​រង​ការខូចខាត ការប្រើប្រាស់​ដីធ្លី បញ្ហា​បំណុល មីក្រូហិរញ្ញវត្ថុ ការផ្តល់​សេវា​សុខភាព​អនាម័យ​នៅក្នុង​មូលដ្ឋាន​ជាដើម​។ បញ្ហា​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង នៅក្នុង​អង្គ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​នាពេលនេះ ត្រូវ​បាន​ស្រាយ​បំភ្លឺ និង​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​បង្កើន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ជាមួយ​ប្រជាពលរដ្ឋ ៕​

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.