ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

នគរបាល​ចុះបង្ក្រាប​ទីតាំង​ឆ្នោត​ឡូតូ​បង្កប់​ល្បែងស៊ីសង​ខុស​ច្បាប់​តាម​មូលដ្ឋាន​នៅតាម ៦​ក្រុង​ស្រុក ខេត្ត​បន្ទាយមានជ័យ

នគរបាល​ចុះបង្ក្រាប​ទីតាំង​ឆ្នោត​ឡូតូ​បង្កប់​ល្បែងស៊ីសង​ខុស​ច្បាប់​តាម​មូលដ្ឋាន​នៅតាម ៦​ក្រុង​ស្រុក ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​ឆ្នោត​ឡូតូ ដែល​មាន​បង្កប់​ទៅដោយ​ល្បែងស៊ីសង​ខុសច្បាប់ ហើយ​បាន​ឲ្យធ្វើ​កិច្ចសន្យា​អប់រំ​ម្ចាស់​ទីតាំង​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ទាំងអស់​។​

លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត បាន​ប្រាប់ថា ការចុះ​បង្ក្រាប​ទាំង​៦​ទីតាំង​រួម​មាន​៖
*​ទី​១៖ ក្រុង​ប៉ោយប៉ែត ចំនួន ៦​ទីតាំង​
*​ទី​២៖ ក្រុង​សិរីសោភ័ណ ចំនួន ៩​ទីតាំង​
*​ទី​៣៖ ស្រុក​មង្គល​បូរី ចំនួន ២​ទីតាំង​
*​ទី​៤៖ ស្រុក​ម៉ាឡៃ ចំនួន ៦​ទីតាំង​
*​ទី​៥៖ ស្រុក​ព្រះនេត្រព្រះ ចំនួន ៣​ទីតាំង​
*​ទី​៦៖ ស្រុក​ថ្មពួក ចំនួន ២​ទីតាំង​។​

​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត បាន​បន្តទៀតថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ លោក​បានឲ្យ​កំលាំង​នគរបាល​ចុះ​ធ្វើការ​ស្រាវជ្រាវ រុករក​ទីតាំង​ណា​ដែល​លួចលាក់​បង្កប់​ល្បែង​ឆ្នោត​ឡូតូ ពិសេស​នៅតាម​ផ្ទះ​គ្រប់​ក្រុង​ស្រុក​ទាំង​៩ ត្រូវ​ចុះ​បង្ក្រាប​ជាបន្ទាន់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.