ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សកម្មភាព​អនុវត្ត​ការងារ​ជួសជុល​ថែទាំ​ប្រចាំ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​ក្រោម​ការដឹកនាំ​របស់​លោក ព្រួញ រិទ្ធ​

សកម្មភាព​អនុវត្ត​ការងារ​ជួសជុល​ថែទាំ​ប្រចាំ​របស់​មន្ទីរ​សាធារណការ  និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​ក្រោម​ការដឹកនាំ​របស់​លោក ព្រួញ រិទ្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​របស់​លោក ព្រួញ រិទ្ធ បាននិងកំពុង​បន្តសកម្មភាព​អនុវត្ត​ការងារ​ជួសជុល​ថែទាំ​ប្រចាំ ដើម្បី​ឱ្យមាន​ភាពល្អប្រសើ​រ ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ទំនិញ​ឆ្លងកាត់ បាន​ចំណេញ​ពេលវេលា ចំណេញ​ថវិកា ព្រមទាំង​បង្កើន​នូវ​សោភ័ណភាព​តាម​ដង​ផងដែរ​។​

​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម ព្រួញ រិទ្ធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​អោយដឹង​ថា មន្ទីរ​សាធារណការ ខេត្ត​បាត់ដំបង បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព នូវ​ការងារ​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ ។

​ជាក់ស្តែង​មាន​ដូចជា ៖
១.​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៖ បន្ត​ការងារ​កាត់​ស្មៅ​ឆ្ការុ​ក្ខ​ជាតិ​តាម​បណ្តោយ​មេ​ដ្យា​ន​នៃ​ផ្លូវ​ចន្លោះ​គ​.​ម ២៧៩+០០០ ដល់គ​.​ម ២៨០+០០០​ស្ថិតនៅ​ឃុំ អន្លង់​វិល ស្រុក​សង្កែ​

២.​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧B ៖ បន្ត​ការងារ​ស្រោច​កៅស៊ូ​លុប​សំបុកមាន់​ចន្លោះ​គ​.​ម ០៥+៥០០ ដល់គ​.​ម​០៧+៩០០ ស្ថិតនៅ​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ។​

៣.​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥៧B១៖ បន្ត​ការងារ​ជីក​កាត់​កាយ​យក​ដី​អន់​គុណភាព​ចេញ​បំពេញ​ដោយ​ថ្ម​ម៉ិច កៀរ​កិន​បង្ហាប់​រត់​ទឹក​ចន្លោះ​គ​.​ម ៥៤+៥០០ ដល់គ​.​ម​៥៥+០០០​ស្ថិតនៅ​ឃុំ​តា​សែន និង​ស្រោច​កៅស៊ូ លុប​សំបុកមាន់ ចន្លោះ​គ​.​ម​៤៥+០០០ ដល់គ​.​ម ៥០+០០០ ស្ថិតនៅ​ឃុំ​តា​សែន​ស្រុក​កំរៀង​។​

៤.​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៥៤H៖ បន្ត​ការងារ​ស្រោច​កៅស៊ូ​លុប​សំបុកមាន់ ចន្លោះ​គ​.​ម ០២+០០០ ដល់គ​.​ម​០៣+០០០ ស្ថិតនៅ​ឃុំ​ន​រា ស្រុក សង្កែ ។​

៥.​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៥៦៖ បន្ត​ស្រោច​កៅស៊ូ លុប​សំបុកមាន់ ចន្លោះ​គ​.​ម ០២+០០០ ដល់គ​.​ម ០៥+២០០ ស្ថិតនៅ​ឃុំ ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​។​

៦.​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ ១៥៦BB២៖ បន្ត​ការងារ​ជីក​ជ្រួយ​កាយ​យក​ដី​អន់​គន់ភាព​ចេញ​បំពេញ​ថ្ម​ម៉ិច កៀរ​កិន​បង្ហាប់​រត់​ទឹក ចន្លោះ​គ​.​ម ០៤+០០០ ដល់គ​.​ម ០៤+២០០ ស្ថិតនៅ​ឃុំ​ន​រា ស្រុក​សង្កែ​។​

៧.​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៥៩B១៖ បន្ត​ការងារ​ចាក់ដី​ល្បាយ​ថ្ម​កៀរ​កិន​បង្ហាប់​សម្រួល​តួ​ផ្លូវ ចន្លោះ​គ​.​ម ១១+៥០០ ដល់គ​.​ម ១១+១០០ ស្ថិតនៅ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។​

៨.​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៥៧៧B១៖ បន្ត​ការងារ​ចាក់ដី​ល្បាយ​ថ្ម​កៀរ​កិន​បង្ហាប់​សម្រួល​តួ​ផ្លូវ​ចន្លោះ​គ​.​ម​៣៦+ ៥០០​ដល់គ​.​ម ៣៨+០០០​ស្ថិតនៅ ឃុំ កំពង់​ល្ពៅ ស្រុក​សំឡូត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.