ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង​ព្រមាន​ចំពោះ​មន្ត្រី​ណា​ដែល​មិន​ទទួលខុសត្រូវ​នៅក្នុង​ដែន​របស់ខ្លួន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត  ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង​ព្រមាន​ចំពោះ​មន្ត្រី​ណា​ដែល​មិន​ទទួលខុសត្រូវ​នៅក្នុង​ដែន​របស់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​លោក តាត សីហា​ក់ ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ការដាក់រ​បាំង​លប​លូ​ដែលមាន​ប្រវែង​វែងៗ​ខុសច្បាប់ រួម​ទាំងរ​បាំង​ស្បៃ​មុង​សរុប​ចំនួន​៧​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នុក​ទ្រួ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ចម្រុះ​បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះ​មាន​ចំនួន​ជិត​២០​នាក់ ដោយ​បាន​ប្រើប្រាស់​មធ្យោបាយ​កាណូត​បា​ឡា​ស្មាច់​ចំនួន ៣​គ្រឿង​និង​បាន​ចុះ​បង្ក្រាប​នៅ​ទីតាំង​ក្នុងភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់​ព្រះ ស្ថិតក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៍​។​

​ជា​លទ្ធផល សមត្ថកិច្ច​ចម្រុះ​បាន​កាប់​បំផ្លាញ​ចោល​របាំ​ង​លប​លូ​សាច់​អួន​វែងៗ រួម​និង​របាំង​ស្បៃ​មុង​ចំនួន​៧​កន្លែង ដែល​មាន​ប្រវែង​សរុប​ចំនួន​១.៤០០​ម៉ែត្រ​លប​លូ​ចំនួន​១៤​មាត់ បង្គោល​៤០០​ដើម និង​ចាក់​លែង​កូន​ត្រី​ដែល​ជាប់​នៅក្នុង​លប​ចូល​ទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​ចំនួន​១០​គីឡូ​ផងដែរ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា យោង​តាម​ច្បាប់​ស្ដីពី​ជលផល​ការដាក់រ​បាំង​លប​សាច់​អួន និងរ​បាំងសាច់​ស្បៃ​មុង គឺ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​នោះ​ឡើយ ក្នុង​ច្បាប់​ស្ដីពី​ជលផល​គឺ​អនុញ្ញាត​ឱ្យ​ដាក់​បានត្រឹមតែ​ប្រវែង ៥០​ម៉ែត្រ​ប៉ុណ្ណោះ ដែល​មាន​ក្រឡា​ត្រឹមតែ​៣​ហ៊ុន ចំណែក​ការ​ដាក់​លើស​ប្រវែង​កំណត់​ខាងលើ និង​ប្រើ​ឧបករណ៍​ស្បៃ​មុង​គឺ​ច្បាប់​មិន​អនុញ្ញាត​នោះឡើយ​។ ដូច្នេះ​ប្រជា​នេសាទ​ដែល​ដាក់រ​បាំង​លប​សាច់​អួន​ប្រវែង​រាប់រយ ឬ​រាប់​ពាន់​ម៉ែត្រ គឺ​ត្រូវតែ​បង្ក្រាប​ដោយ​រុះរើ​ចេញ​និង​ដុត​បំផ្លាញចោល ដោយ​មិនមាន​ការលើកលែង​ជាដាច់ខាត ព្រោះ​កន្លងមក​ប្រជា​នេសាទ​នៅតាម​សហគមន៍​នានា សមត្ថកិច្ច​ធ្លាប់បាន​ចុះ​ធ្វើការ​អប់រំ​ជា​ច្រើនលើក​ច្រើនសារ រួចមកហើយ ចំណែក​សកម្មភាព​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​គឺ​បាន​រុះរើ និង​កាប់បំផ្លាញចោល និង​យកមក​ដុត​កម្ទេច​ចោល​បែបនេះ គឺ​បាន​អនុវត្ត​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ពួកគាត់​មួយចំនួន​តូច​នៅតែ​មិន​រាងចាល​។​

​ករណី​ដែល​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ​បែប​នេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ បាន​បញ្ជាក់​ប្រាប់​តាម​ទូរ​សព្ទ​ឲ្យដឹង​ដែរថា ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​នៅ​ពេល​ថ្មីៗ​កន្លងទៅ​នេះ​លោក​ប្រធាន​សង្កាត់​នេសាទ​ស្រុក​ជល​គី​រី​ម្នាក់ ត្រូវបាន​មន្ទីរ​កសិកម្ម​ចេញ​សេចក្តីសម្រេច​ផ្លាស់ប្ដូរ​ភារកិច្ច​ឲ្យមក​ធ្វើ​ការ​នៅ​សង្កាត់​នេសាទ​ស្រុក​រលាប្អៀរ​វិញ ព្រោះតែ​មិន​យកចិត្តទុកដាក់​ក្នុង​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជល់​គី​រី ករណី​បើ​នៅតែ​មិន​ព្រម​កែប្រែ​ខ្លួន​នឹង​ត្រូវ​ទទួល​វិន័យ​រដ្ឋបាល​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា ការអនុវត្ត​ធម៌​ក្តៅ​បែបនេះ គឺជា​ការព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​ឲ្យ​ចេះ​ទទួលខុសត្រូវ​ទៅតាម​តួរ​នាទី​និង​ភារកិច្ច​របស់​ខ្លួន បើ​ពុំ​ដូច្នោះ​ទេ​បទល្មើស​នេសាទ និង​បទល្មើស​ផ្សេងៗ​ទៀត ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​មាន​ភារកិច្ច​ជា​អ្នកទទួល​ខុស​ត្រូ និង​មិន​អាច​ទប់ស្កាត់បាន​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.