ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​សមត្ថកិច្ច​ក្រុង និង​ស្រុក​សង្កែ ប្រតិបត្តិ​បង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​បី​រូប ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​យុវជន​ម្នាក់ ដោយ​ប្រើ​កាំបិត​ខ្វែវ​ដង​វែង​

សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​សមត្ថកិច្ច​ក្រុង និង​ស្រុក​សង្កែ ប្រតិបត្តិ​បង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​បី​រូប ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​យុវជន​ម្នាក់ ដោយ​ប្រើ​កាំបិត​ខ្វែវ​ដង​វែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង លោក វរសេនីយ៍ទោ យុ​ត តុង​ហូ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សង្កែ ។

​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩.១៩​នាទី នៅ​ចំណុច​ក្រុមទី​០១ ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ករណី ឃាតកម្ម​គិត​ទុកជាមុន (​យក​កាំបិត​ខ្វែវ​កាប់​) មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បានធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ធឿម ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៦ ភូមិ​កូន​ក្អែក​២ ឃុំ​របស់​មង្គល់ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ត្រូវ​ចំ​ក្បាល​ពីក្រោយ​ចំនួន​០១ កន្លែង បណ្តាល​រងរបួស​បែក​ហូរឈាម រហូតដល់​ស្លាប់ ក្នុង​ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​។

​ក្រោយពេល​ទទួល​បណ្តឹង​រួចរាល់ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​-​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចុះ​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ។​

1️⃣ ឈ្មោះ យឿ​ម ម៉ែន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
2️⃣ ឈ្មោះ សឿ​ប ស៊ី​តង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
3️⃣ ឈ្មោះ វី ខេ​ត ហៅ វ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង​១៦.៣០​នាទី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល​ស្រុក​សង្កែ ខេត្ត​បាត​ដំបង​។

​ក្រោយពេល​ធ្វើ​កំណត់​ស្តាប់​ចម្លើយ​រួចរាល់ ជនសង្ស័យ​ទាំង ០៣ នាក់ បាន​ឆ្លើយ​សារភាពថា​៖ ពួកខ្លួន​បាន​ធ្វើ​សកម្មភាព​តាមរក​ជនរងគ្រោះ​ឈ្មោះ ធឿម ចំរើន ហើយ​ឈ្មោះ យឿ​ម ម៉ែន បានធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែង​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលអោយ​រងរបួស ពិតប្រាកដ​មែន​។

​មូលហេតុ​បណ្តាល​អោយ​មាន​ករណី​ហិង្សា​នេះ​កើតឡើង គឺ​ដោយសារតែ​ជនសង្ស័យ​ឈ្មោះ យឿ​ម ម៉ែន បាន​ផ្ទុះ​កំហឹង ជាមួយ​ជនរងគ្រោះ ទាក់ទង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​។

​បច្ចុប្បន្ន ករណីនេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​កំពុង​កសាង​សុំណុំរឿង​បញ្ជូន​ជនសង្ស័យ បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.