ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកស្រី ហ៊ុន ចាន់​ធី ម៉ៅ​ធនិន នាំយក​ចង្ក្រាន​សន្សំសំចៃ​ថាមពល​ចែកជូន​ប្រជាពលរដ្ឋ​១០០​គ្រួសារ នៅ​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​

លោកស្រី ហ៊ុន ចាន់​ធី ម៉ៅ​ធនិន នាំយក​ចង្ក្រាន​សន្សំសំចៃ​ថាមពល​ចែកជូន​ប្រជាពលរដ្ឋ​១០០​គ្រួសារ នៅ​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោកស្រី ហ៊ុន ចាន់​ធី ម៉ៅ​ធនិន ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ព្រមទាំង​មន្ត្រី​ក្រុមការងារ​ពាក់ព័ន្ធ បាន​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​ចង្ក្រាន​សន្សំសំចៃ​ថាមពល ចែក​ជូន​គ្រួសារ​ប្រជាពលរដ្ឋ ដែល​សុទ្ធ​ជា​ស្ត្រី​ងាយ​រងគ្រោះ និង​ក្រីក្រ ចំនួន​១០០​គ្រួសារ មកពី​បណ្ដា​ភូមិ​នៃ​សង្កាត់​អណ្តូង​ខ្មែរ នៅ​សាលាសង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​។​

​លោកស្រី ហ៊ុន ចាន់​ធី បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការដោះស្រាយ​ពី​បញ្ហា ទុក្ខលំបាក​របស់ បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កន្លងមក លោក​តែងតែ​ជួយ​គាំទ្រ សកម្មភាព របស់​ស្ត្រី​គ្រប់​កាលៈទេសៈ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​សង្គម ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​។​

​លោកស្រី ហ៊ុន ចាន់​ធី បាន​សម្ដែង​ទឹកចិត្ត​រីករាយ និង​ចាត់​ទុក​សកម្មភាព របស់​ក្រុម​ការងារ ដែល​បាន​ចុះ​ជួប​សំណេះសំណាល និង​បាន​នាំយក​នូវ​ចង្ក្រាន​សន្សំសំចៃ​ថាមពល មក​ចែក​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ គឺ​ពិតជា​បាន ចូល​រួមចំណែក​លើកកម្ពស់​ជីវភាព រស់នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ ក៏​ដូច​ជា​ការ រួមចំណែក គាំទ្រ​ការពារ​បរិស្ថាន ព្រមទាំង​កាត់​បន្ថយ ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​។​

​លោកស្រី ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា ចង្ក្រាន​ដែល​បាន​ចែក​ជូន នាពេលនេះ ដើម្បី​ឲ្យ​ការប្រើប្រាស់​បាន​យូរអង្វែង និង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែមទៀត ពី​ការប្រើប្រាស់​ចង្ក្រាន​នេះ នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ព្រម​ជាមួយគ្នានេះ លោកស្រី​បាន​ថ្លែង​អំណរ​គុណ​ប្រជាពលរដ្ឋ​ផងដែរ ដែល​នៅតែ​ស្រលាញ់​គាំទ្រ ជឿជាក់ លើ​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៧ ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ក្នុង​ការដឹកនាំ​ប្រទេស និង​អភិវឌ្ឍន៍​សង្គម​ជាតិ​បាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.