ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ អាកាសយានដ្ឋាន អន្តរ ជាតិ​សៀមរាប​អង្គរ (SAI) តម្លៃ​ប្រមាណ ១,១០០​លាន​ដុល្លារ​អាមេរិក សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះហើយ​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​វត្តមាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គឺជា​សមិទ្ធផល​ដ៏​មហាសាល​មួយ​ទៀត​នៅលើ​ទឹកដី​ខេត្ត​សៀមរាប ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់ កម្ពុជា​ផ្នែក​ទេសចរណ៍​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្លាយ​ជា​ការតភ្ជាប់​ផ្លូវអាកាស​ដ៏​សំខាន់​រវាង​ខេត្តសៀមរាប ជាមួយ​តំបន់​ដទៃ​ក្នុងប្រទេស​កម្ពុជា ក៏​ដូចជា​បណ្តា​មាន​សក្តានុពល​ទេសចរណ៍​ដទៃទៀត​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​៖

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មានក្តី​សោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​អង្គរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​ទៀត​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល រដ្ឋបាល​ខេត្ត​សៀមរាប និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​បាន​ខិតខំ​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង ការសម្របសម្រួល​គម្រោង​ប្រកបដោយ​ស្មារតី​បុរេ​សកម្ម​និង​ទទួលខុស​ត្រូវ​ខ្ពស់ តាំងពី​ដើម​រហូត​សម្រេចបាន លទ្ធផល​ជា​រូបរាង​ដោយ​រលូន​និង​តាម​ផែនការ​គ្រោងទុក​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ជា​ផ្លែផ្កា​កើតចេញពី​សុខសន្តិភាព និង ជា​សមិទ្ធផល​លេចធ្លោ​ថ្មី​បន្ថែម​ទៀត​នៃ​ចំណង​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការសម្រេច​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គឺ​ធ្វើឡើង​ក្រោម​ចក្ខុវិស័យ​វែងឆ្ងាយ​។ ជាពិសេស​ឈរលើ​គោលដៅ​ពីរ គឺ​អភិវឌ្ឍន៍ និង​អភិរក្ស​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការសម្រេចចិត្ត​ដូរ​ព្រលាន​យន្ត​ពី​ចម្ងាយ​ត្រឹម​៥​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប មក​ចម្ងាយ ៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប គឺ​ដើម្បី​ថែទាំ​សម្បត្តិ​ដូនតា​ខ្មែរ​ឱ្យបាន​យូរអង្វែង​ថែមទៀត​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ក្តី​រំពឹងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការទទួល​យន្តហោះ​ធំៗ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ជំនឿ​ចិត្ត​ថា ទៅ​ថ្ងៃមុខ​ក្រុង​សៀមរាប​កាន់តែ​រីក ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ក្លាយជា​អាកាសយានដ្ឋាន​មួយ​ស្ថិត​កណ្តាល​ក្រុង​សៀមរាប​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចាត់ទុក​ការកសាង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ជា​ការបង្ហាញ​ឱ្យឃើញ​ពី​ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​សង្គ្រាម ទៅជា​តំបន់​អភិវឌ្ឍន៍ និង​មាន​សក្តានុពល​សេដ្ឋកិច្ច​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ការសាងសង់​បាន​អាកាសយានដ្ឋាន​ជា​រឿង​ល្អ​មួយ តែ​ត្រូវ​រក​វិធី​អភិវឌ្ឍន៍​បន្ត ដើម្បី​ធានា​ដល់​និរន្ត​ភាព​ដំណើរការ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកដំណើរ​ចូល​ដល់​កម្ពុជា តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​នឹង​ដាក់​ឱ្យ​អនុវត្ត​ន៍​មុន​គេ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នៅ​ចុងឆ្នាំ​២០២៣​នេះ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ភ្ជាប់​ការធ្វើ​អាជីវកម្ម​ជា​មួយ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ ដើម្បី​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ដទៃទៀត​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ប្រជាជន​កម្ពុជា​-​ចិន ដូច្នេះ​នឹង​មាន​ការចូល​មក​ទេសចរណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​ចិន​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ឱ្យ​ខេត្ត​សៀមរាប អាច​មាន​សមត្ថភាព​ទ​ទួល​អ្នកទេសចរ​ឡើងវិញ គឺ​រដ្ឋ​បាន​ដាក់ចេញ​ផែនការ​ជា​ច្រើន​ជួយ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើទោះបី​កម្ពុជា​ជួប​ការលំបាក​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​សកល តែ​កម្ពុជា​បន្ត​ប្រឹងប្រែង​មិនឱ្យ​តម្លៃ​អគ្គិសនី​ឡើងថ្លៃ​នោះឡើយ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​សៀមរាប ខិតខំ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.