ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ក្រសួង​ព័ត៌មាន ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បង្ហាញ​ពី​ចំណាត់ការ​ម៉ឺងម៉ាត់ លើ​អ្នកសារព័ត៌មាន​ដែល​ពាក់ព័ន្ធ​រឿង​លុយកាក់ ជាមួយ​កាស៊ីណូ​ថប​ដាយ​អឹ​ម៉ិន នៅ​ខេត្ត​តាកែវ​

ក្រសួង​ព័ត៌មាន ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បង្ហាញ​ពី​ចំណាត់ការ​ម៉ឺងម៉ាត់ លើ​អ្នកសារព័ត៌មាន​ដែល​ពាក់ព័ន្ធ​រឿង​លុយកាក់ ជាមួយ​កាស៊ីណូ​ថប​ដាយ​អឹ​ម៉ិន នៅ​ខេត្ត​តាកែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បង្ហាញ​អំពី​ចំណាត់ការ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ទៅលើ​អ្នកសារព័ត៌មាន​មួយចំនួន ដែល​ពាក់ព័ន្ធ​ករណី​លុយកាក់ ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិន (TOP DIAMOND CASINO) នៅ​ខេត្ត​តាកែវ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន លេខ ១២១ ស​ជណ​.​ព​ម​. ។​

​ក្រសួង​ព័ត៌មាន បញ្ជាក់ថា កន្លង​ទៅ​ខ្លួន​បាន​ទទួល​លិខិត​ឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិន លើ​ករណី​ដែល​ក្រុមហ៊ុន​នេះ​បាន​ចេញ​លិខិត​ធ្វើឱ្យប៉ះពាល់ និង​ជះឥទ្ធិពល​មិន​ល្អ​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន​។ តាមរយៈ​លិខិត​ឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស​នេះ ក្រុមហ៊ុន​បាន​សន្យា​បន្ត​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​កន្លងមក ព្រមទាំង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន លើ​អ្នកសារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ពង្រឹង​គុណភាព​ព័ត៌មាន និង​សណ្តាប់ធ្នាប់​ស្ថាប័ន ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយ​នឹង​ការឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិន បាន​ផ្តល់​បញ្ជី​ឈ្មោះ បុគ្គល​ចំនួន​៨២៨​រូប ដែល​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិន បានបញ្ជាក់​ថា​ជា​អ្នកសារព័ត៌មាន ដែល​បាន មក​សុំ​លុយ​កាក់​ពី​ក្រុមហ៊ុន​ជូន​ក្រសួង​ព័ត៌មាន​។ ចំនួន​នេះ​ប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​អ្នកសារព័ត៌មាន ដែល​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិន ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា «​មាន​អ្នកសារព័ត៌មាន​មកពី​អង្គភាព​ប្រមាណ​៧០០ ទៅ​៩០០ អង្គភាព​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការសុំ​លុយកាក់ និង​បាន​ទទួល​ការឧបត្ថម្ភ​ជា​ហូរហែ​»​។​

​ក្រសួង​ព័ត៌មាន​សូម​បញ្ជាក់​ជូន​សាធារណជន​ថា ចំនួន​តួលេខ​ដែល​ក្រុមហ៊ុន កាស៊ីណូ ថប​ដាយ​អឺ​ម៉ិន បាន​ចុះផ្សាយ​នេះ មិនមែន​ជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល​ដែល​បាន​អះអាង​ខ្លួន​ថា​ជា អ្នកសារព័ត៌មាន​។ បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​៨២៨​រូបនេះ បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ហើយ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ កំពុង​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ អំពី​ចំនួន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ដើម្បី​មាន​វិធានការ​បន្ត​តាម​ផ្លូវច្បាប់​។​

​ករណី​ការចេញផ្សាយ និង​ការផ្តល់​បញ្ជី​ឈ្មោះ​អ្នកសារព័ត៌មាន​របស់​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិន ក្រសួង​ព័ត៌មាន​បាន​ពិនិត្យ​ជាក់ស្ដែង​ឃើញថា គឺ​ពិតជា​មាន​អ្នកសារព័ត៌មាន ចូល​ទៅ​សុំ​លុយ​ក្រុមហ៊ុន​នេះ ប្រាកដ​មែន​។ ក្រោយ​ការចេញលិខិត​លេខ​៥៨​ស​ជណ​.​ព​.​ម ចុះ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ មាន​អ្នកសារព័ត៌មាន ចំនួន​៤៣​រូប មក​ពី​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៣៤​អង្គភាព បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ថា ខ្លួន​ពិតជា​បាន​ទៅសុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិន ប្រាកដ​មែន​។ ចំណែក​អង្គភាព​សារព័ត៌មាន​ផ្សេងទៀត ក៏​បាន​បញ្ជាក់​ជូន​ក្រសួង​ព័ត៌មាន អំពី​ការ​មិន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផងដែរ​។​

​ដើម្បី​បន្ត​វិធានការ​ចំពោះ​បុគ្គល​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន និង​ដើម្បី​ការពារ ភាព​ស្អាតស្អំ​ចំពោះ​អ្នកសារព័ត៌មាន ក្រសួង​ព័ត៌មាន តម្រូវឲ្យ​អ្នកសារព័ត៌មាន និង​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ករណី​សុំ​លុយ​ពី​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិន ត្រូវ​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ឆ្លើយបំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន រៀងរាល់​ថ្ងៃ​ធ្វើការ គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ជា​កំហិត​។​

​ក្រសួង​ព័ត៌មាន សូម​ក្រើនរំលឹក​ជា​ចុងក្រោយ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច ជា​អ្នកសារព័ត៌មាន​ត្រូវ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ជៀសវាង​ការ​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន ប្រព្រឹត្តិ​កំហុសឆ្គង បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ធ្វើឲ្យ​អាប់ឱន​ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​ស្ថាប័ន​ព័ត៌មាន និង​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន​។ ករណី​នៅតែ​មាន​ការបំពានច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្រសួង ព័ត៌មាន នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.