ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខ និង​នាំ​អាវរ​ងារ​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់ជូន​កងទ័ព​ឈរជើង​នៅតាម​ព្រំដែន​ទិស​ទី​១ យោធភូមិភាគ​ទី​៥

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខ និង​នាំ​អាវរ​ងារ​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់ជូន​កងទ័ព​ឈរជើង​នៅតាម​ព្រំដែន​ទិស​ទី​១ យោធភូមិភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ នាំយក​អាវ​រងា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បណ្តា​អង្គភាព​ឈរជើង​នៅតាម​ព្រំដែន​ទិស​ទី​១ យោធភូមិភាគ​ទី​៥ នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ស្រុក​ព្រះនេតព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ក្រៃ​លែង​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាពិសេស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ដែល​ជានិច្ចកាល សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តែងតែ​ផ្តល់ និង​ចែក​អំណោយ​ជា​អាវ​ភ្លៀង អាវ​រងា​ចំនួន​២​លើក ក្នុង​មួយ​ឆ្នាំ​ជូន​ដល់​បន​ប្អូន​យើង​ពុំ​ដែល​អាក់ខាន​ឡើយ​។​

​ឧត្តមសេនីយ៍ត្រី បាន​បន្ថែមទៀតថា ជា​ការពិត​ណាស់​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បណ្ដា​អង្គភាព​ចំណុះ​កងទ័ពជើងគោក ពិតជា​បាន​បន្ត​ការអភិវឌ្ឍ​ខ្លួន​យ៉ាង​គាប់​ប្រសើ​រទាំង​សមត្ថភាព ចំណេះដឹង ការបំពេញភារកិច្ច ពិសេស​កម្រិត​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​កងទ័ព​កាន់តែ​មាន​ភាពប្រសើរឡើង តាមរយៈ​ការគាំទ្រ​ទាំង​ស្មារតី និង​សម្ភាររ​បស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​ថ្លែងថា ជានិច្ចកាល​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ផ្តល់ និង​ចែក​អំណោយ​ជា​អាវ​ភ្លៀង អាវ​រងា​ចំនួន​០២​លើក ក្នុង​មួយ​ឆ្នាំ ជូន​ដល់​បងប្អូន​យើង​ពុំ​ដែល​អាក់ខាន​ឡើយ ក្នុងនោះ​អាវ​ភ្លៀង ១​លើក សម្រាប់​រដូវ​ភ្លៀង និង​អាវ​រងា ១​លើក សម្រាប់​រដូវ​ត្រជាក់​ជា​រៀងរាល់ឆ្នាំ​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​សម្តែង​នូវ​ការកោតសរសើរ វាយតម្លៃ​ខ្ពស់​ចំពោះ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ពុះពារ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូជា​ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បាន​លះបង់​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​បន្ថែមថា កងកម្លាំងប្រដាប់អាវុធ ជា​កម្លាំង​ដ៏​សំខាន់ មិន​អាច​ខ្វះ​បាន នៅក្នុង​ការរក្សាបាន​នូវ​ការ ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ជូន​ប្រទេស​ជាតិ និង​ប្រជាជន​។ ត្រូវគោរព និង​ការពារ ជាតិ សា​សន ព្រះមហាក្សត្រ ការពារ​ដាច់ខាត​សុខសន្តិភាព និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.