ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយប៉ែ​ត​ដឹកនាំ​កម្លាំង ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែ​ត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​!!!

លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយប៉ែ​ត​ដឹកនាំ​កម្លាំង ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែ​ត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត​៖​នៅ​យប់​ថ្ងៃអាទិត្យ ១៤​រោច ខែ​អស្សុជ ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ​២០២៣​នេះ​ដោយ​មាន​ការ​ចង្អល់​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់បទបញ្ជា​ដល់​អធិការរង​គ្រប់ផ្នែក​ជំនាញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៥ ប៉ុស្តិ៍ ត្រូវអនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ​ដាក់ជូន​អោយ ចុះ​ធ្វើ​ការចេញ​ល្បាត​ជាប្រចាំ នឹង​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​។​

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត បាន​បញ្ជាក់​ឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែ​ត​ចេញ​ល្បាត​និង​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង ដោយ​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព​។​

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត បាន​បញ្ជាក់ទៀតថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ោយប៉ែ​ត​ចេញ​ល្បាត​ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​បង្កា​រទប់​ស្ងាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​ក្មេង​ទំនើប​អុកឡុក​ធ្វើអោយ​ប្រជាពលរដ្ឋ​ភិតភ័យ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​៖​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត​បើ​មាន​អសន្តិសុខ​ឬមួយ​មាន​ក្មេង​ទំនើប​អុកឡុក​ធ្វើឱ្យ​បងប្អូន ភិតភ័យ ត្រូវ​រាយការណ៍​មក​កម្លាំង​នគរបាល​ឬ​ប្រជា​ការពារ​នៅ​ជិត​លំនៅឋាន​បងប្អូន​រស់​នៅ​នឹង​សូម​ទំនាក់ទំនង​មកកាន់​លេខ​០៩២ ២៨២៨៨៤ ដើម្បី​ឲ្យ​កងកម្លាំ​ងចុះ​ធ្វើការ​អន្តរាគមន៍​បង្ក្រាប​បាន​ទាន់ពេលវេលា​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.