ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឧត្តម​ស​នីយ៍ឯក ជួន ណា​រិន្ទ ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​នគរបាល ត្រូវ​បង្ក្រាប​ក្មេង​ទំនើង​ឱ្យមាន​ប្រសិទ្ធភាព​

​ឧត្តម​ស​នីយ៍ឯក ជួន ណា​រិន្ទ ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​នគរបាល ត្រូវ​បង្ក្រាប​ក្មេង​ទំនើង​ឱ្យមាន​ប្រសិទ្ធភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​និង​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ផ្សេងទៀត ត្រូវមាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​ឱ្យមាន​ប្រសិទ្ធភាព នៅ​ខណៈ​ដែល​គេ​មើលឃើញ​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្មេង​ទំនើង​បាន​ចេញ​ធ្វើ​សកម្មភាព​ហាក់បីដូច​ជា​កំរើក​ឡើង​វិញ​នៅតាម​ទីសាធារណៈ​។​

​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ បាន​ថ្លែងថា នៅ​បន្ទាប់ពី​ក្មេង​ទំនើង​មាន​ភាពស្ងប់ស្ងាត់​កន្លង​មក​ដោយ​សារ​នៃ​ការអនុវត្តន៍​យុទ្ធនាការ​បង្ក្រាប​ក្មេង​ទំនើ​ង​។​

​លោកស្នងការ បាន​លើកឡើង​ថា ក្មេង​ទំនើង​អាច​បង្ក​ឱ្យមាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​ស​វត្ថិ​ភាព​សង្គម​ជា​ខ្លាំង ដូច្នេះ​ត្រូវ​ចាត់វិធានការ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​។​

​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ ក៏​បាន​ណែនាំ​ដល់​កម្លាំ​នគរបាលខ​ណ្ឌ​ព្រែក​ព្នៅ​ទៀតថា ដោយឡែក​ពាក់ព័ន្ធ និង​ការងារ​បទល្មើស​គ្រឿងញៀន​កម្លាំង​ជំនាញ​ត្រូវ​ចេញ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ដូច​ភ្លៀងរលឹម​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ពីព្រោះ​បទល្មើស​គ្រឿងញៀន​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច និង​ប៉ះពាល់​ដល់​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​។​

​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ ក៏​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ស្មោះត្រង់ និង​វិជ្ជាជីវៈ​ជំនាញ ហើយ​កុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ជា​បទល្មើស​មាន​ហានិភ័យ​ដល់​សង្គម​។ ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​និង វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​មាន​ការគ្រប់គ្រង​កម្លាំង​ឱ្យបាន​ម៉ឺងម៉ាត់​ជាមួយនឹង​ការប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ជំនាញ​សរុប និង​ការបែងចែក​ភារកិច្ច​ដល់​មន្ត្រី​អនុ​វត្ក​ការងារ​តាម​ជំនាញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.