ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ កម្មវិធី​នយោបាយ​ចំនួន​ពីរ​ក្នុង​វិស័យ​ការងារ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ សម្រាប់​កម្មករ និយោជិត​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ កម្មវិធី​នយោបាយ​ចំនួន​ពីរ​ក្នុង​វិស័យ​ការងារ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ សម្រាប់​កម្មករ និយោជិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​កើត ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍ ជា​ផ្លូវការ​កម្មវិធី​នយោបាយ​ចំនួន​ពីរ​ក្នុង​វិស័យ​ការងារ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ សម្រាប់​កម្មករ និយោជិត​។ កម្មវិធី​នយោបាយ​ទាំងពីរ​នេះ​រួមមាន​៖ ១៖ របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល និយោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​, ២៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​ការប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍​កម្មវិធី​របប​សន្តិ​សុខ​សង្គម និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​នា​ព្រឹក​ថ្ងៃ​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយទៀត​របស់​កម្ពុជា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា និយាយ​ដល់​មូលធន​មនុស្ស គឺ​ត្រូវ​គិត​ដល់​សុខភាព និង​សមត្ថភាព​។ ដូច្នេះ​កម្មវិធី​ដាក់​ឱ្យ​អនុវត្តន៍​នៅ​ព្រឹក​ថ្ងៃ​នេះ ជា​ការគាំទ្រ​ខ្ពស់​ដល់​នយោបាយ​មូលធន​មនុស្ស​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដាក់​ឱ្យ​អនុវត្តន៍​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​នា​ព្រឹក​ថ្ងៃនេះ គឺ​ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​ជា​មធ្យម​ក្នុង​មួយ​ខែ​ចន្លោះ​ពី ១៥​ដុល្លារ ទៅ​២០​ដុល្លារ ឬ​ស្មើ​២៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​លើ​បញ្ហា​សុខភាព​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​កម្មវិធី​សមធម៌​សុខាភិបាល និង​ការដាក់​ឱ្យ​អនុវត្ត​ន៍​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នឹង​ពង្រីក​វិសាលភាព​អ្នក​ទទួល​បាន​ការ​គាំពារ​ផ្នែក​សុខភាព​រហូតដល់​ទៅ​ប្រមាណ ៩​លាន​នាក់​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅលើ​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​តាំងពី​មុន​ពេល​កើត រហូតដល់​ពេល​កើត​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​គ្រប់​ជំនាន់ គឺ​មាន​ការគិតគូរ​ខ្ពស់​ចំពោះ​ការលើកកម្ពស់​សុខុមាល​ភាព និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ប្រដូច​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ជាការ​បង្រៀន​ឱ្យ​ពួកគេ​ជា​ស្ទួចត្រី ដើម្បី​ម្ចាស់ការ​លើ​ជីវិត ដោយ​មាន​ជំនាញ​ច្បាស់លាស់​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ ប្រឹងប្រែង​រួមគ្នា​អនុវត្តន៍​កម្មវិធី​ទាំងពីរ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​មិន​មាន​ការបង្ខិតបង្ខំ​នោះឡើយ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ឱ្យ​ជាប់​ជាប្រចាំ​លើ​កម្មវិធី​ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ជំរុញ​កូន​ឱ្យ​មក​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ និង​បច្ចេកទេស​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​តាមដាន​ឱ្យ​ជាប់​ប្រចាំ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ចៀសវាង​ការបោះឆ្នោត​ការសិក្សា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជំនាញ​អ្វី​ក៏​ល្អ​ដែរ តែ​ត្រូវ​ចេះ​ឱ្យ​ប្រាកដ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យឺត​មួយថ្ងៃ​ក្នុង​ការសម្រេចចិត្ត គឺ​អាច​យឺត​ទៅដល់ ១​ខែ ទៅ ៣​ខែ ដល់​ការអនុវត្ត​។ ដូច្នេះ​ត្រូវ​ដាក់ចេញ​ភ្លាម អនុវត្ត​ភ្លាម តាមរយៈ​ការគិតគូរ​គ្រប់​ជ្រុងជ្រោយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.