ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ហែម សុីណា អភិបាលស្រុករំដួល នឹង លោកប្រធានមន្ទីរកសិកម្ម បានចុះតាមដាន និងត្រួតពិនិត្យ ស្ថានភាពស្រូវលិចទឹកដែលកំពុងប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២៣នៅ ឃុំកំពងចក ឃុំពងទឹក និងឃុំសង្កែ នៃស្រុករំដួល!

លោក ហែម សុីណា អភិបាលស្រុករំដួល នឹង លោកប្រធានមន្ទីរកសិកម្ម  បានចុះតាមដាន និងត្រួតពិនិត្យ ស្ថានភាពស្រូវលិចទឹកដែលកំពុងប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២៣នៅ ឃុំកំពងចក ឃុំពងទឹក និងឃុំសង្កែ នៃស្រុករំដួល!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង)÷នៅរសៀល ថ្ងៃអាទិត្យ ១៤ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ហែម សុីណា អភិបាលស្រុករំដួល ព្រមទាំងសហការី នឹង លោកប្រធានមន្ទីរកសិកម្ម នឹង សហការី បានចុះតាមដាន និងត្រួតពិនិត្យ ស្ថានភាពស្រូវលិចទឹកដែលកំពុងប្រមូលផល ស្រូវរដូវវស្សាឆ្នាំ២០២៣នៅ ឃុំកំពងចក ឃុំពងទឹក និងឃុំសង្កែ នៃស្រុករំដួល ខេត្តស្វាយរៀង។

បើយោងតាមការរាយការណ៍របស់លោកប្រធានការិយាល័យ ក.ធ.ប.ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយទឹកជន់លិចស្រូវប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី កាលពីព្រឹកថ្ងៃអាទិត្យនេះ លោកអភិបាលស្រុកនិងសហការី លោកប្រធានធនធានទឹក និងឧតុនិយម លោកមេឃុំបានចុះបើកទ្វាទឹក និងរុះរីព្រួល និងស្បៃមុងដែលដាក់តាមប្រឡាយ ធ្វើអោយទឹកហូរយឺត ដើម្បីសង្រោះស្រូវ ស្ថានភាពបច្ចុប្បន្នទឹកបានស្រកពីស្រែជាបណ្តើៗហើយ ដែលអាចអោយម៉ាស៊ីនចូលច្រូចបានហើយ តែបើ នៅយប់នេះមានភ្លៀងធ្លាក់បន្តទៀតស្រូវអាចលិចម្តងទៀត ។

បញ្ហាប្រឈមក្នុងឃុំមានការខ្វះខាតម៉ាស៊ីនច្រូតស្រូវ លោកអភិបាលក៏បានអោយលោកមេឃុំទាំងអស់ទាក់ទងមេការណាដែលមានម៉ាស៊ីនច្រូតឱ្យមកចូលច្រូតស្រូវ។

លោកអភិបាលក៏បានពិភាក្សាជាមួយលោកប្រធានមន្ទីរ និងក៏សូមសំណូមពរឲ្យឈ្នួញច្រូតស្រូវ សុំអោយឈ្មួញទាំងនោះចុះតម្លៃត្រឹម២៥០០០០-២៨០០០០រៀល/ហិកតាសម្រាប់ស្រូវឈរ និងស្រូវដួលត្រឹម៣០០០០០រៀល/ហិកតា បានហើយ ពីព្រោះអាណិតបងប្អូនប្រជាកសិករយើងផង។(សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.