ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​គ្រោះថ្នាក់​ចរាចរណ៍ រវាងរ​យន្ត​ទួរីស និង​ម៉ូតូ បណ្តាលអោយ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង ជា​មន្ត្រី​នគរ​ស្រុក​សំពៅ​លូន​

​គ្រោះថ្នាក់​ចរាចរណ៍ រវាងរ​យន្ត​ទួរីស និង​ម៉ូតូ បណ្តាលអោយ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង ជា​មន្ត្រី​នគរ​ស្រុក​សំពៅ​លូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​,​ស្រុក​សំពៅ​លូន ៖ នេះ​ជា​ករណី​ដ៏​រន្ធត់ សែន​សង្វេគ​ពេក​ណាស់​ក្រោយ​ទទួល​ព័ត៌មាន​ថា មន្ត្រី​នគ​បាល​ស្រុក​សំពៅ​លូន​ម្នាក់ ជួប​ឧប្បត្តិហេតុ​គ្រោះ​គ្រោះថ្នាក់ ចរាច​រណ៍ បណ្តាលអោយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ។

​ហេតុការណ៍​ករណី​ដ៏​សោកសៅ​នេះ​បាន កើតឡើង​កាលពី​រសៀល ថ្ងៃទី​១២ ,​ខែវិច្ឆិកា​,​ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​២៦​នាទី នៅ​ចំណុច​ផ្លូវកែង​៣២ ស្ថិតក្នុង​ភូមិ​កូនភ្នំ​៣២​ខាងជើង​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ជន​គ្រោះ​មាន​ឈ្មោះ​ពៅ បញ្ញា ជា​មន្ត្រី​នគ​បាល ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការ​រដ្ឋា​ន នគ​បាល ស្រុក​សំពៅ​លូន បាន​បើក​ម៉ូតូ​ម៉ាក​អិច​ស៊ិន​ទ័រ ពាក់​ស្លាក​លេខ​បាត់ដំបង AT 7845 ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង បាន​ស្លាប់ ភ្លាមៗ​នៅ​និង​កន្លែង ចំណែករ​យន្ត​ម៉ាក​ទូ​រើស​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B 1143 ចេញ​ពី​ជើង​មក​ត្បូង​បញ្ច្រាស​ទើស​គ្នា ។​

​ប្រភព​ពី​កន្លែកើតហេតុ​បាន​អោយ​សារព័ត៍មាន​ដឹងថា គេ​បាន​ឃើញ​ម៉ូតូ​បើកបរ​ដោយ​ជនរងគ្រោះ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​ពាក់​មួកសុវត្ថិភាព​នោះទេ ប្រភព​បន្តថា​ចំណែក​រថយន្ត ខាងលើ បើកបរ​ក៏​យឺត​ដែរ ខាងស្តាំ​របស់​ខ្លួន មកដល់​ចំណុច​កើតហេតុ ផ្លូវ​កោង ធ្វើអោយ​ម៉ូតូ​និង​រថយន្ត ខ្វះ​ការ ប្រុងប្រយ័ត្ន​ក៏​បុក​គ្នា​តែម្តងទៅ បណ្តាល ម៉ូតូ​ខ្ទាត​ប្រហែល ១០ ម៉ែត្រ មនុស្ស​ស្លាប់​នៅ នឹង​កន្លែង​តែ​ម្តង រឺ​ឯរ​យន្ត​បាន​រ៉េ​ចង្កូត​ធ្លាក់​ទៅ​ខាង​ផ្លូវ​ម្ខាង​។​ភ្លាមៗ យើង​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍ ស្រុក​សំពៅ​លូន​បាន ចុះ​ពិនិត្យ​និង​ធ្វើការ​វាសវែង ។​

​សុំ​បញ្ជាក់​ថា នៅក្នុង​រថយន្ត​ទួរីស​ខាងលើ គឺ​មាន​អ្នករួមដំណើរ ០៣ នាក់​ទាំង​តៃកុង ក្នុង​ទិសដៅ​គឺ​ទៅ​ដឹក​ទំនិញ​នៅ​ឯ​ស្រុក​កំរៀង មិន​បាន​ចុះ​រត់គេចខ្លួន​ទៅ​ណា​នោះ​ទេ ក្រោយពី​បាន​ធ្វើការ​វាស់វែង​សមត្ថកិច្ច​បាន​នាំ អ្នក​ទាំង ០៣ និង​រថយន្ត​និង​ម៉ូតូ មក​រក្សាទុក ក្នុង​អធិការ​រដ្ឋា​ន នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ​។ ចំណែក​សព​ក្រោយពី​កម្លាំង​នគរបាល​ជំនាញ​ចុះ​ពិនិត្យ​រួចរាល់​ហើយ បាន​ប្រគល់​សព​ទៅ​អោយ​សាច់ញាតិ ដើម្បី​បន្តរ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ស្ថិតនៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.