ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម ណុប ដា​រ៉ា តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ចូលរួម​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​ទៅ​វត្ត​កោះ​ធំ​

ឯកឧត្តម ណុប ដា​រ៉ា តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ចូលរួម​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​ទៅ​វត្ត​កោះ​ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កណ្តាល​)៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ព្រមទាំង​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចូលរួម​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​កោះធំ ដែល​ស្ថិត​ក្នុង​ឃុំ​កោះ​ធំ (​ក​) ស្រុក​កោះធំ ខេត្ត​កណ្តាល ។​

​សូមជម្រាបថា កឋិនទាន គឺជា​ពិធី​បុណ្យ​ក្នុង​សាសនាព្រះពុទ្ធ​សាសនា ដែល​មានចែង​ព្រះ​វិន័យ​។ រយៈកាល​នៃ​ការ​ធ្វើ​បុណ្យ​កឋិនទាន មានតែ ២៩​ថ្ងៃ គត់​គឺ ចាប់ពី​ថ្ងៃ ១​រោច​ខែ​អស្សុជ ដល់ ថ្ងៃ ១៥​កើត​ខែកត្តិក​។ ការ​ធ្វើ​បុណ្យ​កឋិនទាន​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការធ្វើ​ទាន​ដ៏​ពិសេស​មួយ​ដែល​មាន​ការ​កំណត់​ពេល​វេលា​ដ៏​ច្បាស់លាស់​ពុំមែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​នោះ​ឡើយ​។​

​បើ​ខុស​ពី​សម័យកាល​នេះ ទោះបី​អ្នក​មាន​សទ្ធា​ធ្វើបុណ្យ​មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ​ក៏​មិន​អាច​ហៅ​ថា​កឋិន​បានឡើយ ព្រោះ​ធ្វើ​ខុស​កាល​ទាន គឺ​មិន​ត្រូវ​តាម​ពុទ្ធានុញ្ញា​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.