ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសគោរពជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមនិងអ្នកសារព័ត៌មានបានជ្រាបថា នាប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកឈ្មោះ David jhon បានបង្ហោះរូបភាព

សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសគោរពជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមនិងអ្នកសារព័ត៌មានបានជ្រាបថា នាប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកឈ្មោះ David jhon បានបង្ហោះរូបភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសគោរពជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមនិងអ្នកសារព័ត៌មានបានជ្រាបថា នាប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកឈ្មោះ David jhon បានបង្ហោះរូបភាព និងសរសេរខ្លឹម​សារចោទប្រកាន់ចំពោះមន្រ្តីនគរ បាលប៉ុស្តិ៍តាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ថាបានធ្វើទារុណ្ឌកម្មទៅលើក្មេងប្រុស នៅបរិវេណប៉ុស្តិ៍ នគរ​បាលរដ្ឋបាលរបស់ខ្លួនកាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ ២០២៣ កន្លងមក។

ពិនិត្យឃើញខ្លឹមសារនេះលោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាភ្លាមៗដល់ក្រុមការងារ​ប្រតិកម្មរហ័សនៃស្នងការដ្ឋាន ជាមួយការិយា​ល័យបុគ្គលិក ធ្វើការស្រាវជ្រាវស៊េីបអង្កេតជាបន្ទាន់លើ​បញ្ហាដែលម្ចាស់គណនីខាងលើបានសរសេរបង្ហោះ ។

ក្នុងករណីស្រាវជ្រាវរកឃើញថា មន្រ្តីនគរបាលដែលទទួលរងនូវការចោទប្រកាន់នោះបានប្រព្រឹត្តិដូច្នេះមែននោះមន្រ្តីនគរបាលរូបនោះនឹងទទួល ខុស​ត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួនចំពោះមុខ ច្បាប់ ចំពោះមុខវិន័យលេខ០០៦ របស់កងកម្លាំងនគរ បាលជាតិ ។ ហើយក្នុងករណីដែលសមត្ថកិច្ចស្រាវ​ជ្រាវរកឃើញថា ករណីនេះពុំមែនជាការពិតទេនោះ ម្ចាស់គណនីខាងលើ ក៏ត្រូវប្រឈមនឹងការចោទ​ប្រកាន់ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការ​ចោទប្រកាន់ ទំលាក់កំហុសចំពោះ មន្រ្តីអ្នកអនុវត្តច្បាប់ដោយចេតនាទុច្ចរិតផងដែរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២០ខែកក្កដាឆ្នាំ២០​២៣ វេលាម៉ោង១៨និង៣០នាទី នៅចំណុចក្រុមទី​២៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោលមានករ​ណីហិង្សាដោយចេតនា(ប្រើប្រាស់កាំ-បិត)បង្កដោយក្រុម ក្មេងចំនួន០១ក្រុម(មិនស្គាល់អត្តស​ញ្ញាណ)ដេញកា-ប់មកលើមនុស្សមួយក្រុមដែលកំពុងអង្គុយលេង នៅស្រះទឹកម្តុំបត់កងតែត្រូវបានអ្នកអង្គុយឃើញទាន់ក៏រត់គេចខ្លួន នៅសល់តែស្រីៗហើយត្រូវបានក្រុមនោះគំរាមកំហែងរកកា-ប់ស-ម្លា-ប់លើជនរងគ្រោះឈ្មោះ លោម លីដា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយយកកាំ-បិ-ត-ខ្វែវ អូស​ពីលើជើងជនរងគ្រោះបណ្តាលឱ្យរងរបួស ។

ពេលបន្ទាប់ភាគីបង្កបានជិះម៉ូតរត់គេចខ្លួន ប៉ុន្តែភ្លាមៗព័ត៌មាននេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលដេញតាមចាប់ ខណៈភ័យស្លន់ជនបង្កជិះម៉ូតូដួលដោយ​ខ្លួនឯង ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់​ខ្លួនបានចំនួន០៣នាក់គឺ៖
១-ឈ្មោះ រឿង ចន្ថា ហៅ វ៉ិត ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល (រងរបួសដួលម៉ូតូខ្លួនឯង)
២-ឈ្មោះជា រតនា ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល (រងរបួសដួល ម៉ូតូ ខ្លួនឯង)
៣-ឈ្មោះ ខុម សុឃីត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល(រង របួសដួល ម៉ូតូ ខ្លួនឯង) ។
-*សមត្ថកិច្ចដកហូតសម្ភារៈតាងរួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AS.5349
-កាំ-បិ-តខ្វែវផ្លែដែកដងដែកប្រវែង៧៩សង់ទីម៉ែត្រចំនួន០១ដើម ។

ចំពោះមូលហេតុគឺជនបង្កបានសារភាពថា មុនពេលកើតហេតុនេះគឺមានក្រុមក្មេងមួយក្រុមគប់ដុំថ្មមកលើពួកខ្លួន ទើបពួកខ្លួនប្រើប្រាស់កាំ-បិ-ត-ខ្វែវ ដើរ ស្វែងរកក្រុមនោះ តែមកជួបអ្នកអង្គុយជុំគ្នានេះ ពួកខ្លួនស្មានតែ ជាក្រុមដែលគប់មកលើខ្លួនក៏ធ្វើសកម្ម ភាពបែបនេះទៅ ខណៈដែលពួកប្រុសៗរត់គេចអស់នៅសល់ស្រីៗ ខ្លួនក៏ មានសកម្មភាពលើស្រីៗនោះដែលតាមពិតក្រុមនេះ មិនមែនជាក្រុមដែលបង្កការគប់ដុំថ្មមកលើខ្លួនឡើយ។ លុះដល់ថ្ងៃទី២២ ខែ កក្ក ដា ឆ្នាំ ២០២៣ សមត្ថកិច្ចបាននគរបាលបានបញ្ជូនសំណុំរឿងនិងជនសង័្សយទាំង០៣ នាក់ខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំប អនុវត្តទោសទៅតាមផ្លូវច្បាប់រួចហើយ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមនិងអ្នកសារព័ត៌មានជ្រាប ជាព័ត៌មាន៕(ក្រុមការងារប្រតិកម្មរហ័ស)By kosal!

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.