ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោក ស៊ុយ សែម ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជា ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកបាកាន

លោក ស៊ុយ សែម ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជា ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកបាកាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ បន្ទាប់ពីធ្វើការចុះឃោសនារកសម្លេងគ្រាំទ្រ ពីប្រជាពលរដ្ឋអស់រយៈពេល២១ថ្ងៃ ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅគ្រប់មូលដ្ឋានក្រុង-ស្រុកទាំង៧ និងគ្រប់ឃុំ-សង្កាត់ទាំងអស់ ដោយមានសមាជិកប្រមូលផ្តុំចាប់ពី ១០០០នាក់ឡើងទៅ តាមទីតាំងនីមួយៗ។

ក្នុងនោះដែរ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង បានអញ្ជើញដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកានដោយមានសមាជិកគណបក្សចូលរួមប្រមាណ ១៥០០នាក់ រថយន្តប្រមាណ១០០គ្រឿង ចេញដំណើរពីទីស្នាក់ការគណបក្សឃុំស្នាមព្រះ ឆ្ពោះទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ្ញា ឃ្លាំង ម៉ឿង រួចបន្តដង្ហែរកាត់តាមភូមិនានានៃឃុំស្នាមព្រះ។

នាឱកាសនោះ លោក ស៊ុយ សែម បានមានប្រសាសន៍លើកឡើងថា សមាជិកម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្ស ដូចនេះយើងរួមគ្នាដើម្បីគណបក្សយើងទទួលបានជោគជ័យ សម្រាប់ថ្ងៃទី២៣ ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសអោយកាន់តែរីកចម្រើន បន្តថែរក្សាសុខសន្តិភាព បន្តការគាំពារសង្គមជូនដល់ប្រជាពលរដ្ឋ សម្រាប់៥ឆ្នាំបន្តទៀត។

សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ មានគណបក្សឈរឈ្មោះបោះឆ្នោតសរុបចំនួន១១ ក្នុងនោះគណបក្សចំនួន០៧បានចុះធ្វើសកម្មភាពឃោសនារកសម្លេងគ្រាំទ្រ។ ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៣០ម៉ឺន៣២៨នាក់ មានការិយាល័យបោះឆ្នោតចំនួន៧៤៤។
មានកម្លាំងការពារសន្តិសុខតាមការិយាល័យបោះឆ្នោត សរុប១៤៦១នាក់ មានអ្នកសង្កេតការណ៍សរុបចំនួន២៥៣៦នាក់ មកពីបណ្តាល សមាគម អង្គការ សង្គមស៊ីវិល នានាចំនួន១៧ស្ថាប័ន។

ស្ថានភាពទូទៅក្នុងរយះពេលល២១ថ្ងៃនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ទាំងផ្នែកសន្តិសុខសុវត្ថិភាព ឥរិយាបថ ក្រមសិលធម៌របស់គណបក្សនានា ដោយគោរពទៅតាមច្បាប់ បទបញ្ជានីតិវិធីនៃការ បោះឆ្នោតក្នុងស្មារតីទទួលខុស និងយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.