ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យបញ្ឈប់ការបោះត្រាយកលុយពីប្រជាពលរដ្ឋខ្មែរចេញ-ចូលលើបណ្ណព្រំដែនកម្ពុជា-ថៃ នៅច្រកប៉ោយប៉ែត

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យបញ្ឈប់ការបោះត្រាយកលុយពីប្រជាពលរដ្ឋខ្មែរចេញ-ចូលលើបណ្ណព្រំដែនកម្ពុជា-ថៃ នៅច្រកប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាយកលុយពីប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលលើបណ្ណព្រំដែនកម្ពុជា-ថៃ។

ភា្លមៗនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះទៅពិនិត្យដោយផ្ទាល់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ក្រោមការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដើម្បីអនុវត្តតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ លោកបានចុះពិនិត្យការសម្របសម្រួលការងារដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលចេញ-ចូលព្រឹកវិលល្ងាច។

លោកបានបញ្ជាក់ថា៖ «សម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មការបោះត្រាលើបណ្ណព្រំដែនកម្ពុជា-ថៃ ចេញ-ចូល យកលុយដែលជាសេវាក្រៅត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ ចូលទៅមកនិងអាជីវករលក់ដូរផ្សាររ៉ុងក្លឿ ប្រទេសថៃ ទៅមកបានដោយងាយ និងមិនចាំបាច់អស់ថវិកាធ្វើឱ្យប៉ះពាល់ដល់ចំណូលប្រជាពលរដ្ឋ»។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យ និងសាកសួរព័ត៌មានពីអាជីវករក្រោយបទបញ្ជាសម្តេចក្រឡាហោម ស ខេង គឺគ្មានទេការបោះត្រាលើបណ្ណព្រំដែនកម្ពុជា-ថៃ ដែលចេញ-ចូល ជាប្រចាំ ចាប់ពីពេលនេះតទៅគ្មានទេការទាមទារសេវា ក្រៅផ្លូវការក្រោមកតុ ឬលើតុត្រូវបានបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។

ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ឈប់ឱ្យបោះត្រាលើបណ្ណព្រំដែនកម្ពុជា-ថៃ យកលុយសេវាក្រៅចាប់ពីពេលនេះតទៅ ហើយរយៈពេលកន្លងមកប្រជាពលរដ្ឋជាអាជីវករលក់ដូរផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលចេញ-ចូលរាល់ថ្ងៃត្រូវបានបង់លុយលើសេវាំបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃ ដោយមួយលើកអស់៥០បាត បើប្រាក់រៀល ៧,០០០រៀល ជាពិសេសកម្មករអូសរទេះចេញ-ចូល ១ថ្ងៃ ៤ទៅ៥ជើង អស់២០០ ទៅ២៥០បាត ដែលធ្វើឱ្យប៉ះពាល់ចំណូល និងជីវភាពគ្រួសារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.