ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោក មាស សុភា ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ១,៥០០នាក់ ហែក្បួនឃោសនារកសំឡេងឆ្នោតលើកទី២ នៅស្រុករវៀង ខេត្តព្រះវិហារ

លោក មាស សុភា ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ១,៥០០នាក់ ហែក្បួនឃោសនារកសំឡេងឆ្នោតលើកទី២ នៅស្រុករវៀង ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុករវៀង ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ១,៥០០នាក់។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតលើកទី២នាពេលនេះ មានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា លោក ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលព្រះវិហារទាំង៦រូប ថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀងជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស ផ្គើជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និយាយដោយឡែកសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀង នូវសព្ទសាធុការពរជ័យ ដើម្បីគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

លោក មាស សុភា បានជម្រាបជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុករវៀង ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល៧២ឆ្នាំហើយ។ ក្រៅពីបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្រោមរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ នាំមកនូវការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល រហូតមកដល់បច្ខុប្បន្ននេះ។

លោក មាស សុភា ក៏បានអំពាវនាវសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ នៅថ្ងៃអាទិត្យទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដូច្នេះត្រូវពិនិត្យឯកសារ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ឱ្យបានត្រឹមត្រូវ និងទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។ ត្រូវគៀងគរសាច់ញាតិ និងអ្នកគាំទ្រទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់ណាមួយរបស់ក្រុមប្រឆាំងដែលឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.