ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ

លោក ឃួង ស្រេង បន្តដឹកនាំសមាជិក២៥០០នាក់ ឃោសនារកសម្លេងឆ្នោត នៅខណ្ឌព្រែកព្នៅ

លោក ឃួង ស្រេង បន្តដឹកនាំសមាជិក២៥០០នាក់ ឃោសនារកសម្លេងឆ្នោត នៅខណ្ឌព្រែកព្នៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានបន្តដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានសមាជិក សមាជិកា២៥០០នាក់នៅក្នុងមូលដ្ឋាន ខណ្ឌព្រែកព្នៅ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ នឹងរៀបចំការជួបជុំធ្វើមីទ្ទិញ និងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ ព្រឹក-ល្ងាច នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។ ដោយជួបជុំសមាជិក សមាជិកា នៅសង្កាត់សំរោងផ្លូវជាតិលេខ៥ ភូមិគ្រួស សម្រាប់សមាជិក សមាជិកា ចំនួន ២,០០០នាក់ រថយន្តតូចធំ ចំនួន ១៥គ្រឿង និងម៉ូតូ-កង់បី ចំនួន ៩០០គ្រឿង និងគ្រឿងបំពងសម្លេងតាមរថយន្ត និងម៉ូតូ-កង់បី។

ក្បួនហែរដោយចាប់ផ្ដើមចេញពីចំនុចមុខបុរីភូមិសំរោង តាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ទៅទិសខាងត្បូងរហូតដល់កែងអក្សរតេ បត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង ទៅត្រង់រហូត ដល់ទួលកំណប់បត់ឆ្វេងទៅទិសខាងកើត ទៅត្រង់រហូតដល់មហាវិថីឈ្នះ ឈ្នះ បត់ស្តាំទៅ ត្រង់រហូតដល់ចំនុចប៉ុស្តិ៍២៤ម៉ោង បត់ឆ្វេងទៅផ្លូវលេខ២០១១ បត់ឆ្វេងទៅតាមផ្លូវបេតុង មុខបុរីឈូកវ៉ា១ ត្រង់ទៅខ្លោងទ្វាវត្តអង្គក្រពើ បត់ស្តាំតាមមហាវិថីឈ្នះ ឈ្នះ ដល់ផ្លូវបេតុង ឡុងឈិន បត់ឆ្វេងទៅត្រង់ ដល់ផ្លូវលេខ១៥១ បត់ឆ្វេងទៅទិសខាងលិច ដល់ខ្លោងទ្វាវត្តអង្គ សិរីសួស្ដី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ បត់ស្ដាំទៅទិសខាងត្បូង ដល់មុខបុរីភូមិសំរោង ក្បួន បញ្ចប់ និងរំសាយតាមសង្កាត់រៀងៗខ្លួន។

បើតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប បានអោយដឹងថា គណបក្សបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ ក្នុងនោះមានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.