ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

រដ្ឋបាលខេត្តបាត់ដំបង ច្រានចោលការចោទប្រកាន់គេចាក់ដីរំលោភច្រាំងស្ទឹងសង្កែ និងថាមិនមែនជាកម្មសិទ្ធិរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នោះឡើយ

រដ្ឋបាលខេត្តបាត់ដំបង ច្រានចោលការចោទប្រកាន់គេចាក់ដីរំលោភច្រាំងស្ទឹងសង្កែ និងថាមិនមែនជាកម្មសិទ្ធិរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នោះឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង តាមរយៈសេចក្ដីបំភ្លឺមួយបានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ស្ទឹងសែនដែលជាស្ទឹងប្រវត្តិសាស្ដ្រមួយរបស់ប្រទេសកម្ពុជា ត្រូវបានអ្នកមានអំណាចរំលោភបំពានយកដោយចាក់ដីចូល និងសាងសង់សំណង់រឹងនៅពីលើ។

សេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន   ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា ការចុះផ្សាយព័ត៌មាននោះ មានចេតនាញុះញង់ បំភាន់បំភ្លៃការពិតក្នុងគោលបំណងមានចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលកម្ពុជាកាន់តែកៀកឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខ។

ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋាន ដោយពិនិត្យឃើញថាម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបន់បត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។

ចំពោះបច្ចេកទេស នៃការសាងសង់ គឺលើកដីទប់សិនបន្ទាប់ពីសាងសង់រួចរាល់បានកាយដីចេញវិញអស់ហើយ មិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង១,០០០ម៉ែត្រ ដើម្បីការពារការបាក់ដី គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឲ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។

បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង២,០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួលបងប្អូនប្រជាពលរដ្ឋសាទរ ។ ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង។ ចំពោះការចោទប្រកាន់ថាបុគ្គលនេះ ឬបុគ្គលនោះជាម្ចាស់កម្មសិទ្ធិលើដីដូចការចុះផ្សាយលើបណ្តាញសង្គម រដ្ឋបាលខេត្តបាត់ដំបងសូមច្រានចោលទាំងស្រុងនៅព័ត៌មានមិនពិតទាំងអស់នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.