ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍

ឯកឧត្តម ណុប ដារ៉ា និងឯកឧត្តមបណ្ឌិត ហេង សុផាណារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សពកវផ្សាយចរាចរណ៍ផ្លូវគោក

ឯកឧត្តម ណុប ដារ៉ា និងឯកឧត្តមបណ្ឌិត ហេង សុផាណារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សពកវផ្សាយចរាចរណ៍ផ្លូវគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ណុប ដារ៉ា និងឯកឧត្តមបណ្ឌិត ហេង សុផាណារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សពកវផ្សាយចរាចរណ៍ផ្លូវគោក

 

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ហេង សុផាណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក បានអញ្ជើញជាអធិបតី ក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាព លើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតនិងកម្មករនិយោជិត នៅរោងចក្រ Nagapeace ccorporation limitied  ស្ថិតក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្កណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា កត្តាកំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវមិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាផ្សេងៗទៀត បានបង្កើតជាបញ្ហាប្រឈមឱ្យមានការកកស្ទះចរាចរណ៍ និងតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្ដោយផ្លូវ ជាតិសំខាន់ៗ ចេញចូល ឆ្លងកាត់ទៅកាន់បណ្តាខេត្ត និងទីប្រជុំនានា ហើយបញ្ហានេះបានក្លាយជាក្តីព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ណុប ដារ៉ា បន្តថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និង អាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំង បន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀតដូចជា៖ ពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារកម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច គ្រួសារក៏ដូចជា សេដ្ឋកិច្ចទាំងមូល។ ដោយឡែកគ្រោះ ថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល ថយចុះចំនួន ២៦លើក ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។

ឯកឧត្តមបន្ថែមថា៖នៅក្នុងពិធីអប់រំផ្សព្វផ្សាយលើនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ដែលទទួលបានការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែម ទៀតលើអ្នកប្រើប្រាស់ដងផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពី ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនសំដៅរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះជាផ្នែក មួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវ សាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហេង សុផាណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក បានមានប្រសាសន៍ថា៖ជាការពិតណាស់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលធ្វើឲ្យមនុស្ស ស្លាប់ របួស និងពិការ ដែលបានបន្សល់ទុកនូវសោកនាដកម្មដ៏ធំធេង ដែលជាផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

យោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានបញ្ជាក់ថាក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ៦៣៦ករណី ជនរងគ្រោះចំនួន ៦៩៦នាក់ (ស្លាប់ ១៧នាក់ របួសធ្ងន់ ២០០នាក់ និងរបួសស្រាល ៤៧៩នាក់) ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់កើន៧២ភាគរយ ជនរងគ្រោះកើន ៧៣ភាគរយ ស្លាប់កើន ២១ភាគរយ របួសធ្ងន់កើន៦៨ភាគរយ របួសស្រាលកើន៧៨ភាគរយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.