កម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នគរបាលក្រុងប៉ោយប៉ែត ចុះជួយសំរួលចរាចរណ៍នៅចំណុចភ្លើងស្តុបអេសុីលីដា,និងចែកជូនសៀវភៅអនុក្រិត្យស្តីពីការកំណត់ល្បឿនយានជំនិះដល់បងប្អូនប្រជាពលរដ្ឋ!
ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ
ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នឹងអនុវត្តតាមបទបញ្ជាពីលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែនការងារនគរបាលចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី បោន ភក្រ្តា នាយផ្នែកនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍នឹងនាយរងផ្នែក ដឹកនាំកម្លាំង ផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ន គរបាលក្រុងប៉ោយប៉ែត ចុះជួយសំរួលចរាចរណ៍ នៅចំណុចភ្លើងស្តុប អេសុីលីដា,និងចែកជូនសៀវភៅអនុក្រិត្យ ស្តីពីការ កំណត់ល្បឿន យានជំនិះដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
(ថ្ងៃនេៈថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍)




