ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

បុរសម្នាក់ព្យាយាមសម្លាប់ខ្លួនជាច្រើនដងមិនបានសម្រេច តែលើកនេះបានដូចបំណង

បុរសម្នាក់ព្យាយាមសម្លាប់ខ្លួនជាច្រើនដងមិនបានសម្រេច តែលើកនេះបានដូចបំណង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

បុរសម្នាក់ព្យាយាមសម្លាប់ខ្លួនជាច្រើនដងមិនបានសម្រេច តែលើកនេះបានដូចបំណង!

(បាត់ដំបង)៖ នគរបាលខេត្តបាត់ដំបងបានឱ្យដឹង
នៅរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៣នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនស្ថិតនៅចំណុចក្រុមទី៧ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះ សុខ ចម្រើន ភេទស្រី អាយុ៥២ឆ្នាំ ដែលត្រូវជាប្រពន្ធបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ នី ភា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងក្រុមទី៧ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះខាងលើតែងផឹកស្រាជាប្រចាំដោយខូចចិត្តព្រោះម្តាយស្លាប់។ ក្រោយមកជនរងគ្រោះបានព្យាយាមសម្លាប់ខ្លួនជាច្រើនដងតែមិនសម្រេច រហូតមកដល់វេលាម៉ោងប្រហែល ២០និង១០នាទី ថ្ងៃទី១៦ខែមិថុនា ក៏មានការភ្ញាក់ផ្អើលប្រទះឃើញជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែកាប្លិ៍ចងកទៅនឹងមែកឈើស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ព្រមទាំងធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ព្រំ ហន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.