ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា រួមមាន៖

*ទី១៖ ១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ
*ទី២៖ ១៩៥៤-៧០ ការពារឯករាជ្យ, សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស
*ទី៣៖ ១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់
*ទី៤៖ ១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត
*ទី៥៖ ១៩៧៩-បច្ចុប្បន្ន៖ ការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ស្តារកសាងប្រទេសពីបាតដៃទទេ, បង្រួបបង្រួមជាតិ ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌, អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ។

លោកបានគូសរំលេចថា ក្នុងនាមជាបក្សនៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា។ សារបេះដូងរបស់ម្ចាស់ឆ្នោត នឹងត្រូវបានផ្ញើចេញដោយយោងទៅគោលនយោបាយរបស់បក្ស និងសមិទ្ធផលវិជ្ជមាន ដែលកើតមានឡើងក្នុងរយៈកាលប្រមាណ ៤៤ ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសការការពារ និងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលរាតត្បាត នៃកូវីដ-១៩។

លោកបន្តថា «គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។ ប៉ុន្តែ អ្វីដែលគណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។ ជារួមគណបក្សប្រជាជន ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ ព្រមជាមួយនឹងបទពិសោធន៍, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់»។

«ក្នុងនាមសកម្មជនយុវជនបក្ស, យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត ដើម្បីបង្កើនសមត្ថភាព និងភាពចាស់ទុំទាំងផ្នែកនយោយបាយ និងសីលធម៌-គុណធម៌ ដើម្បីបង្កើនឥទ្ធិពល និងទាក់ទាញកម្លាំងគាំទ្រជូនគណបក្ស សំដៅរួមគ្នា បម្រើបុព្វហេតុ និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន។ ដើម្បីក្លាយខ្លួនជាសកម្មជនយុវជនបក្ស គឺសុទ្ធតែបានឆ្លងកាត់ការជ្រើសរើសសម្រិតសម្រាំងច្បាស់លាស់ ទាំងផ្នែកសមត្ថភាព ចំណេះដឹង, ឆន្ទៈ, មនសិការ ជាពិសេស អត្តចរិតប្រកបដោយសីលធម៌-គុណធម៌ ដែលសុទ្ធសឹងជាលក្ខណៈសម្បត្តិជាទីទុកចិត្ត និងស័ក្តិសមជាកម្លាំងប្រតិបត្តិករដ៏ស្មោះត្រង់ ក្នុងការអនុវត្តគោលនយោបាយរបស់ គណបក្សក្នុងការបម្រើជាតិ និងប្រជាជន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.