ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប្រកាសចូលកាន់តំណែងលោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត, មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ស្នើឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ និងឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ និងបំពុលសង្គម

ប្រកាសចូលកាន់តំណែងលោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត, មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ស្នើឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ និងឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ និងបំពុលសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើឱ្យមន្ទីរព័ត៌មានខេត្តកំពត ត្រូវបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលសង្គម។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកស្រី ប៉ូ ចាន់រស្មី អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តកំពត ជាប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី ជំនួសលោក អោក សំណាង ដែលត្រូវទទួលមុខតំណែងជាសមាជិក ក្រុមប្រឹក្សាខេត្តកំពត ដែលពិធីប្រកាសមុខតំណែងនេះ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ដោយចូលរួមពីលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ទន្ទឹមនេះ លោករដ្ឋលេខាធិការ បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។ បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មាន មានភាពរីកចម្រើនសំបូរបែប ពលរដ្ឋអាចងាយស្រួលក្នុងការទទួល និងផ្តល់ព័ត៌មានបានយ៉ាងឆាប់ហ័ស តាមរយៈការបង្ហោះតាមបណ្តាញសង្គមផ្សេងៗនៅលើទូរស័ព្ទ។

ដូច្នេះហើយក្នុងនាមមន្ត្រីជំនាញត្រូវតាមដាន និងក្តាប់សភាពការឲ្យបានច្បាស់ ហើយត្រូវធ្វើការឆ្លើយតប ឲ្យបានទាន់ពេលវេលា ប្រសិនបើមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោល នយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល។ នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុននេះ ការងារផ្សាព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ ដូច្នេះមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត  ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។

លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត ក៏បានលើកឡើងដែរថា កន្លងមកវិស័យព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររបស់រដ្ឋបាលខេត្ត មន្ទីរព័ត៌មាន មានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើឲ្យការងារផ្សព្វផ្សាយផ្សេងៗរបស់ខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ។ លោកស្រីអភិបាលរងខេត្ត ក៏បានស្នើឲ្យមន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវបន្តខិតខំបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនាពេលខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.