ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីអាយុខ្ទង់ ៣៨ឆ្នាំ ដែលសម្តេចមើលប្រពន្ធខ្លួនឯងមិនស្គាល់

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីអាយុខ្ទង់ ៣៨ឆ្នាំ ដែលសម្តេចមើលប្រពន្ធខ្លួនឯងមិនស្គាល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហោះរូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយសន្លឹក ដែលរូបភាពនេះប្រហែលជាថតក្នុងឆ្នាំ១៩៩២ ពេលនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុខ្ទង់៣៨ឆ្នាំ។

សម្តេចតេជោបានបន្តថា រូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមួយសន្លឹកនេះ ទើបត្រូវបានកូនជាងថតរូបម្នាក់រកឃើញ និងបង្ហោះចេញទើបសម្តេច​ និងក្រុមគ្រួសារបានឃើញ ហើយក៏ជារូបថតដែលសម្តេចមើលប្រពន្ធខ្លួនឯងមិនស្គាល់ដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «វាជារឿងមិនគួរឲ្យជឿ ដែលខ្ញុំមើលរូបថត ប្រពន្ធខ្លួនឯងមិនស្គាល់។ ក្រោយឃើញរូបថតនេះកូនៗប្រាប់ថាជារូបថតម៉ែ តែខ្ញុំឆ្លើយមិនមែនទេ គឺជារូបថតមនុស្សផ្សេង គ្រាន់តែទម្រង់មុខស្រដៀងគ្នាប៉ុណ្ណោះ។ ម្សិលមិញភរិយាខ្ញុំថា ជារូបថតគាត់ដែលជាងថតបានថត មិនឲ្យដឹងខ្លួនហើយរក្សាទុកនៅក្នុងម៉ាស៉ីនថត របស់អ្នកថតរូប ដែលគាត់មរណភាពច្រើនឆ្នាំមកហើយ។ ពេលនេះកូនរបស់ជាងថតរូបបានរកឃើញ និងបង្ហោះចេញទើបយើងឃើញរូបថតនេះ។ បើតាមពិនិត្យគាត់ថតប្រហែលឆ្នា១៩៩២ ក្នុងវ័យ៣៨ឆ្នាំ ដែលមានកូន៦នាក់ និងនៅរស់៥នាក់ស្លាប់ម្នាក់»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.