
សមិទ្ធផលថ្មីៗកំពុងកើតឡើងក្នុងទឹកដីស្រុករំដួល ពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន កំពង់ចក
ខេត្តស្វាយរៀង៖នៅសាលាវិទ្យាល័យហ៊ុនសែនកំពង់ចក បានធ្វើ ពិធីបញ្ចុះបឋមសិលា សាងសង់ក្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន កំពង់ចក ក្រោមអធិបតីភាពលោកជំទាវ ជា សុខា និងលោកហែម ស៊ីណា អភិបាលស្រុករំដួល ។
ពិធីបញ្ចុះបឋមសិលានេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ១ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ព្រះគ្រូចៅអធិការវត្តលក្ខរាជា លោកម៉ា វិន ប្រធានការិយាល័យអប់រំស្រុករំដួល លោកនាយក លោកនាយករង លោកគ្រួអ្នកគ្រួ កងកម្លាំងទាំងបី លោកមេឃុំ និងអង្គភាពពាក់ព័ន្ធនៅស្រុករំដួល។
លោកជំទាវ ជា សុខា បានថ្លែងថា មួយរយៈនេះក្នុងស្រុករំដួលឃើញថាសមិទ្ធផលនានាបានកើតឡើងជាបន្តបន្ទាប់ ដូចជា៖សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈជាពិសេសនៅតាមទីប្រជុំជននានាក្នុងស្រុក ដែលមានភ្លើងបំភ្លឺអមនៅតាមផ្លូវនាពេលយប់ ជាក់ស្ដែងដូចជាសមិទ្ធផលកំពុងតែបញ្ចុះបឋមសិលានេះផងដែរ ដូចនៅទីក្រុងដែរហើយ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ។
លោកជំទាវបានបន្ដថា ក្រៅពីការអភិវឌ្ឍរបស់ស្រុករំដួល ក៏មានវិស័យឯកជនបានមកចូលរួមចំណែកក្នុងការអភិវឌ្ឍនិងវិនិយោគខាងអចលនទ្រព្យ ដីឡូតិ៍ ផ្ទះល្វែង និងរីសតដែលក្នុងនោះមាន អាងហែលទឹក សួនច្បារ សួនសត្វ ដែលមានឈ្មោះ រីសតដំរី ស ជាហេតុធ្វើឲ្យស្រុករំដួលកាន់មានភាពមោទនភាពរីកចំរើនលើវិស័យទេសចរណ៍នៅថ្ងៃខាងមុខផងដែរ។
លោកហែម ស៊ីណា បានឲ្យដឹងថា ការកសាងក្លោងទ្វារនេះដោយមានការឧបត្ថម្ភពីលោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី និងលោកជំទាវជា សុខា ។
លោកហែម សុីណា ក៏បានផ្តាំផ្ញើឲ្យក្រុមជាងដែលទទួលបន្ទុកការងារសាងសង់អគារនេះត្រូវយកចិត្តដាក់សាងសង់ដោយគោរពតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែងហើយបានខ្ពស់ ៕













