ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្ដេចតេជោ អញ្ជើញសម្ភោធសមិទ្ធិផលក្នុងវត្តទួលសាលា
(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធសមិទ្ធិផលនានាក្នុងវត្តទួលសាលា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអោយដឹងថា សមិទ្ធផលមួយចំនួន ក្នុងវត្តទួលសាលា ឃុំអន្លង់មៀត ដែលត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់រួមមាន៖
១. សាលាធម្មសភាទទឹង ២៥ម៉ែត្រ x ៤៤ម៉ែត្រ
២. អំពូលសូឡា ១០០ អំពូល ,សត្វហង្សចំនួន ២, មន្ទីរចូលបច្ច័យចំនួន ១ខ្នង
៣. ចាក់សាបក្នុងបរិវេណវត្តនិងធ្វើផ្លូវបេតុងអាមេក្នុងទីធ្លាវត្ត
៤. របងជុំវិញសាលាបឋមសិក្សាទួលសាលា
៥. សាលារៀនវត្តទួលសាលាចំនួន ៤ខ្នង
៦. របងជុំវិញវត្តទួលសាលា
៧. ព្រះវិហារវត្តទួលសាលា។
សរុបបច្ច័យកសាងចំនួន ១ ០៨១ ១៦៨ ដុល្លារ ដែលបានផ្ដួចផ្ដើមកសាងដោយឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោក ជំទាវ ជាសប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរ។


























