ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន ជួបសំណេះសំណាលជាមួយ សាមជិក សមាជិការគណបក្ស និងចែកសម្លៀកបំពាក់ដល់ប្រជាការពារ ចំនួន ៤៧ឈុត

លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន ជួបសំណេះសំណាលជាមួយ សាមជិក សមាជិការគណបក្ស និងចែកសម្លៀកបំពាក់ដល់ប្រជាការពារ ចំនួន ៤៧ឈុត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន ជួបសំណេះសំណាលជាមួយ សាមជិក សមាជិការគណបក្ស និងចែកសម្លៀកបំពាក់ដល់ប្រជាការពារ ចំនួន ៤៧ឈុត

ខេត្តតាកែវ៖ នៅថ្ងៃអាទិត្យ ទី ១៨ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងចែកសម្លៀកបំពាក់ដល់ប្រជាការពារ ចំនួន ៤៧ឈុត។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន បានលើកឡើងពីវឌ្ឍន៍នៈភាព នៃការរីកចម្រើនរបស់គណបក្សប្រជាជនកម្ពុជា និងស្នាដៃជាច្រើនទូទាំងប្រទេស ក្នុងនោះទីរួមខេត្តតាកែវយើងក៏មានការរីកចម្រើនគួរឲ្យគាត់សំគាល់តាមរយៈ ការកើនឡើងនូវសមិទ្ធិផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាសជាច្រើន។ ទាំងអស់នេះជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សនយោបាយណាធ្វើបាន និងបាននាំមកនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោក ឈាង ផាន់ណារ៉ា បានធ្វើការអំពាវនាវឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នាំគ្នា ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តទី៧ នៅថ្ងៃខាងមុខនេះឲ្យបានគ្រប់គ្នា និងជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងធានាការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជនទាំងមូល។ ជាចុងក្រោយលោកប្រធានក្រុមការងារ បានឧបត្ថម្ភឯកសណ្ឋានជូនដល់ប្រជាការពារចំនួន ៤៧នាក់ក្នុងម្នាក់ទទួលបានមួយកំប្លេផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.