ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

កងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ

កងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ
 
នេះជាប្រសាសន៍របស់លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលវរ:ការពារព្រំដែនទឹក អង្គភាពកងទ័ពជើងទឹក តំបន់ប្រតិបត្តិការសឹករងខេត្ត  កងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាមន្ត្រីសាធារណៈ ដែលនៅកៀក នឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ រួមចំណែកនៅគ្រប់ដំណាក់កាលដ៏លំបាក និងវែងឆ្ងាយនៃ ដំណើរកម្ពុជា។ បើគ្មានការលះបង់ និងមនសិការស្នេហាជាតិរបស់បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដោយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេ ក៏យើងមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថៃ្ងនេះដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានសម្តែងការគោរពដឹងគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លំាង ប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មារតីឯកភាពជាតិ ជាធ្លុងមួយ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ មកជាប៉ូលសេដ្ឋកិច្ចទី២ និងជាទីក្រុងអន្តរជាតិ ដ៏ទាក់ទាញ។

ឯកឧត្តមប្រធានក្រុមការងារ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ឈានឆ្ពោះទៅសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា រួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់  និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.