ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ ឃុន វុធ បំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ចំនួន២២៦នៅស្រុកអង្គរធំ ខេត្តសៀមរាប

នាយឧត្តមសេនីយ៍ ឃុន វុធ បំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ចំនួន២២៦នៅស្រុកអង្គរធំ ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាសរុបចំនួន ២២៦នាក់ នៅស្រុកអង្គរធំ ខេត្តសៀមរាប។

នាឱកាសនោះ នាយឧត្តមសេនីយ៍ បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ជាពិសេសចំពោះអតីតយុទ្ធជនដែលមានជីវភាពលំបាក។

ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានៅក្នុងឆ្នាំ២០០៧ ដែលមានសម្តេចផ្ទាល់ជាប្រធានសមាគម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់កិត្តិយស, និងគុណបំណាច់ដ៏ធំធេងមិនអាច់កាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់តស៊ូយ៉ាងប្តូរផ្តាច់ និងស្មោះស្ម័គ្រជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិចាប់តាំងពីដំណាក់កាលវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងទទួលបានជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការដំណាក់កាលបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ឈានដល់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាពពេញលេញចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ ឃុន វុធ បានបញ្ជាក់ថា ពិធីបំពាក់មេដាយការពារជាតិនាពេលនេះ គឺជាការរំលឹកឡើងវិញនូវការដឹងគុណ និងការទទួលស្គាល់នូវគុណបំណាច់ចំពោះអតីតយុទ្ធជនទាំងអស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការកសាងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីចំណុចសូន្យពីបាតដៃទទេរហូតទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យដូចសព្វថ្ងៃ។

នាយឧត្តមសេនីយ៍ បានអំពាវនាវដល់អតីតយុទ្ធជនបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្ស មិនត្រូវឱ្យបុគ្គលណា ឬបរទេសណាមកបំផ្លាញសន្តិភាពដែលរកបានដោយកម្រឱ្យបាត់បង់ទៅវិញជាដាច់ខាត ពិសេសបន្ដជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.