ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

រដ្ឋបាលខេត្តប៉ៃលិន ចេញប្រកាសព័ត៌មានបញ្ជាក់ពីមូលហេតុមិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនគ្រួសារមួយ ក្រោយមានការចុះផ្សាយចោទប្រកាន់ពីបណ្តាញសង្គម

រដ្ឋបាលខេត្តប៉ៃលិន ចេញប្រកាសព័ត៌មានបញ្ជាក់ពីមូលហេតុមិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនគ្រួសារមួយ ក្រោយមានការចុះផ្សាយចោទប្រកាន់ពីបណ្តាញសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយក្នុងន័យបដិសេធចំពោះការផ្សាយរបស់សារព័ត៌មាន «សារព័ត៌មាន ជីវិត និងកីឡា Lives» ដែលបានផ្សាយព័ត៌មានទាំងគ្មានមូលដ្ឋានច្បាស់លាស់ «ជុំវិញមូលហេតុដែលរដ្ឋបាលខេត្តប៉ៃលិនមិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង»។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋបាលខេត្តប៉ៃលិនបានបំភ្លឺជូនថា កន្លងមក ក្រុមមេធាវីរដ្ឋបាលខេត្ត និងអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនបានបកស្រាយបំភ្លឺចំពោះសាធារណជន និងអង្គភាពសារព័ត៌មាន «ជីវិត និងកីឡា Lives» រួចមកហើយ។ ជាក់ស្តែង អង្គភាពសារព័ត៌មានខាងលើនេះនៅតែបន្តចុះផ្សាយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ គឺបានចុះផ្សាយដល់វគ្គទី៨ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន។

ពាក់ព័ន្ធនឹងការផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិនបានចេញបដិសេធច្រានចោលទាំងស្រុងរាល់ការចុះផ្សាយចាប់តាំងពីវគ្គទី១ រហូតដល់វគ្គទី៨ ព្រោះខ្លឹមសារដែលក្រុមមេធាវី និងអ្នកនាំពាក្យរដ្ឋបាលខេត្តបានបំភ្លឺកន្លងមក បែរជាសារព័ត៌មានខាងលើនៅតែបន្តការចុះផ្សាយ និងមិនព្រមកែតម្រូវអំពីខ្លឹមសារដែលខ្លួនបានចុះផ្សាយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តក៏បានបំភឺ្លសាជាថ្មីដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយទំនាក់ទំនងសង្គម អំពីមូលហេតុដែលរដ្ឋបាលខេត្តមិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង៖

១. រដ្ឋបាលខេត្តប៉ៃលិនបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋស្នើសុំជួយអន្តរាគមន៍ឱ្យម្ចាស់កម្មសិទ្ធិដីសាងសង់នេះ បើកផ្លូវសាធារណៈតាមគម្រោងរបស់អាជ្ញាធរបានកំណត់ទំហំ១០ម៉ែត្រ ដែលម្ចាស់កម្មសិទ្ធិខាងលើបានរំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋទំហំ៧ម៉ែត្រ។

២. ម្ចាស់សំណង់ធ្វើការសាងសង់មុនពេលស្នើសុំច្បាប់ពីរដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ហើយរដ្ឋបាលខេត្តក៏បានចេញលិខិតហាមឃាត់ម្ចាស់សំណង់ឱ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ ផ្ទុយទៅវិញ ម្ចាស់សំណង់នៅតែបន្តសាងសង់ទាំងបំពាន។

៣. លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង គឺជាម្ចាស់កម្មសិទ្ធិដី និងជាអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែបែរជាមានឈ្មោះ រឿន បុរី ជាអ្នកប្ដឹងរដ្ឋបាលខេត្តទៅវិញ។ រឿងនេះក៏បង្ហាញពីភាពមិនប្រក្រតី និងមិនសមហេតុផលនោះដែរ។

ផ្អែកតាមហេតុផលគោលទាំង៣ចំណុចខាងលើ រដ្ឋបាលខេត្តប៉ៃលិនមិនអាចចេញច្បាប់អនុញ្ញាតសាងសង់ជូនបានឡើយ ដោយរដ្ឋបាលខេត្តកំពុងពិនិត្យស្រាវជ្រាវតាមជំនាញពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយអនុវត្តតាមនីតិវិធីច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.