ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សំណេះសំណាលជាមួយគ្រីស្ទបរិស័ទ និងសុំឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តមានសន្តិភាព និងការអភិវឌ្ឍ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សំណេះសំណាលជាមួយគ្រីស្ទបរិស័ទ និងសុំឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តមានសន្តិភាព និងការអភិវឌ្ឍ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ស្នើសុំបែបនេះក្នុងឱកាសសំណេះសំណាល ជាមួយគ្រីស្ទបរិស័ទខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានក្រុមការងារគ្រប់ថ្នាក់ចូលរួម។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលជាតិ និងសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនជាគ្រីស្ទបរិស័ទទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្រប្រកបដោយភាពជឿជាក់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេស។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា សម្តេចតេជោដឹកនាំកម្ពុជា៤៤ឆ្នាំបោះជំហានទៅមុខយ៉ាងរឹងមាំមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រេចបាននូវសមិទ្ធិផល យ៉ាងត្រចះត្រចង់ ជាពិសេសការធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា អភិរក្ស គាំទ្រ លើកស្ទួយ អភិវឌ្ឍន៍ និងគាំទ្រវិស័យសាសនាផ្សេងៗអាចរួមរស់ជាមួយគ្នាក្នុងគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា ផ្តល់សិទ្ធិសេរីភាព គ្មានការរើសអើងសម្រាប់បងប្អូន ក្មួយៗគ្រឹស្តបរិស័ទ ក្នុងការចូលរួមបម្រើការងារទាំងវិស័យរដ្ឋ​​និងឯកជន ក្នុងគោលដៅបម្រើជាតិមាតុភូមិ និងអភិវឌ្ឍប្រទេស។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំដល់គ្រីស្ទបរិស័ទទាំងអស់សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យគ្រប់ៗគ្នា។

វប្បធម៌ចែករំលែក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំអំណោយជាថវិកា សម្ភារ ឧបត្ថម្ភដល់អ្នកចូលរួម១២២៦នាក់ដែលសរុបរួមគិតជាថវិកា ចំនួន៣៤លាន៣២៨ពាន់រៀលគត់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.