ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកសៅសុខា អញ្ជើញ ជាអធិបតី ក្នុងពិធីសម្ភោធឆ្លងកុដិវត្តពោធ៏ឧត្តមហៅវត្តអណ្ដូងត្របែក ស្រុករមាសហែក

លោកសៅសុខា អញ្ជើញ ជាអធិបតី ក្នុងពិធីសម្ភោធឆ្លងកុដិវត្តពោធ៏ឧត្តមហៅវត្តអណ្ដូងត្របែក ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកសៅសុខា អញ្ជើញ ជាអធិបតី ក្នុងពិធីសម្ភោធឆ្លងកុដិវត្តពោធ៏ឧត្តមហៅវត្តអណ្ដូងត្របែក ស្រុករមាសហែក

ខេត្តស្វាយរៀង:លោក នាយ ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគាំទ្រ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងកុដិវត្តពោធ៏ឧត្តមហៅវត្តអណ្ដូងត្របែក ស្ថិតក្នុងភូមិអណ្ដូងត្របែកឃុំអណ្ដូងត្របែក ស្រុករមាសហែក
នាព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៣។

លោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា វត្តពោធិឧត្តម ហៅវត្ត – អណ្ដូងត្របែក គឺជាវត្តមួយស្ថិតក្នុងចំណោមវត្តទាំង៥២ក្នុងស្រុករមាស ហែក នៅក្នុងស្រុករមាសហែកយើងនេះ មានព្រះសង្ឃសរុបចំនួន៣០២អង្គ ព្រះភិក្ខុ ១៦៩អង្គ សាមណេរ ១៣៣អង្គ ព្រះគ្រូអាចារ្យ ២៣០នាក់ ពុទ្ធិកបឋមសិក្សាចំនួន០៤ មានពុទ្ធិកសិក្សាវត្តចន្ត្រី វត្តគ្រញូង វគ្គ ត្រពាំងព្រីង និងវត្តដូង មានសមណៈសិស្សចំនួន ៨៦អង្គនាក់ ។

វត្តអណ្តូងត្របែក គឺជាវត្តមួយដ៏ចំណាស់ ដែលមានអាយុកាលប្រមាណជា១៥៤ឆ្នាំ ពោលគឺ វគ្គ នេះកើតឡើងនៅឆ្នាំ១៨៦៩មកម្លេះ។ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ សម័យ ប៉ុល ពត ទីតាំងវត្ត នេះ ត្រូវបានប្រែក្លាយទៅជាកន្លែងដាំបាយ កន្លែងទុកដាក់ស្រូវអង្ករ និងជាកន្លែងសម្រាប់ប្រជុំក្រុម។

លោក បានបន្តថា
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិ ជាពិសេសការដោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបង្កឡើងដោយជំងឺកូវីដ-១៩។ 

លោកបានបន្ថែមថា
ក្នុងនោះដែរក្រោម ការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុលណែនាំផ្ទាល់ពី លោក នាយ ឧត្ដមសេនីយ៍ សៅ សុខា 
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគាំទ្រ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានខិតខំប្រមូលផ្តុំគំនិតស្មារតីដឹកនាំ អភិវឌ្ឍន៍ស្រុក និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សា ធារណៈ បន្តនិរន្តរភាពរដ្ឋបាល និងផ្ដល់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ពង្រឹងការអនុ វត្តច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនានា ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាពិសេសយុទ្ធសាស្ត្រគន្លឹះ និងវិធានការដ៏មុតស្រួចរបស់ លោក ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកផងដែរ។ 

ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយចុះមូលដ្ឋានស្រុករមាសហែក
បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកតាយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។

លោក សៅសុខា ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច ពិសេសភូមិឃុំមិនមានល្បែងស៊ីសង ភូមិឃុំ មិនមានគ្រោះថ្នាក់ចរាចរណ៏និងសូមថែទាំសុខភាពជាចម្បងពិសេសត្រូវបន្តអនុវត្ត ៣កុំ៣ ការពារ ដើម្បីទប់ស្កាត់ពីជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងវិញ និងនាំគ្នាទៅចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញ តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសរដូវនេះជារដូវវស្សាហើយសូមពុកម៉ែបងប្អូនចូលរួមបង្កបង្កើនផលធ្វើស្រែចំការនិងដាំដំណាំហូបផ្លែផ្សេងៗសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដល់ក្រុមគ្រួសារផងដែរ។

បន្ទាប់មក លោកសៅសុខា ក៏ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ និងស្នើដល់ប្រជាពលរដ្ឋ ត្រូវពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឱ្យទាន់ពេលវេលាពិសេស កុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដែលមានរូបទេវតា បាចផ្កា ជាសញ្ញាសំគាល់ផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.